នគរបាល​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ជនសង្ស័យ​១៤​នាក់ កំពុង​សម្ងំ​ប្រើប្រាស់​គ្រឿង​ក្នុងព្រៃ

1324
ចែករម្លែក

បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៤​នាក់ ដែល​បោះតង់​កំពុង​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន​ក្នុងព្រៃ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាងក្រោយ​វត្ត​ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ឱ្យដឹងថា កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​ទាំង ១៤​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង និង​បាន​រកឃើញ​ដកហូត​ឧបករណ៍​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​ផងដែរ​។​

​លោក​អធិការ​បញ្ជាក់​ឱ្យដឹងទៀតថា ជនសង្ស័យ​គ្រឿងញៀន​ទាំងនោះ​ត្រូវបាន​ចាប់បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ លីន​ណា​