នគរបាល​ក្រុង​សៀមរាប​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ជាប់​សង្ស័យ​លួច​ម៉ូតូ​

612
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាប​:​នៅ​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨​ក្មេងប្រុស​ជំទង់​ម្នាក់​បានធ្វើ​ចូល​លួច​បារី​មួយកញ្ចប់​នៅក្នុង​តូប​មួយ​ក្នុង​ផ្សារ​ដើម​ក្រឡាញ់​តែ​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ហើយ​បាន​រាយការណ៍​មក​សមត្ថកិច្ច​។​ប៉ូលិស​បាន​នាំខ្លួន​ជនសង្ស័យ​យកមក​សួរនាំ​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក៏​លេចចេញ​បទល្មើស​លួច​ម៉ូតូ​។​

ប៉ូលិសប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ

​នគរបាល​ក្រុង​សៀមរាប និយាយថា ជនសង្ស័យ​ឈ្មោះ ហេង ស្រេង​ជី​ង​ណ​យ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។​ក្រោយពី​សួរនាំ​ជនសង្ស័យ​បាន​សារភាពថា កន្លងទៅ​ខ្លួន​បាន​ធ្លាប់​លួច​ម៉ូតូ ជាមួយ​បក្ខពួក​ខ្លួន ឈ្មោះ​សុខុម វិទូ ភេទ​ប្រុស កាលពី​ថ្ងៃទី​២៧ ខែកក្កដា កន្លងទៅនេះ​បាន​មួយ​លើក និង​មួយលើកទៀត​កាលពី​ថ្ងៃទី​១៧ ខែកក្កដា វេលា​ម៉ោង​៨​និង​៣០​យប់ ចំណុច​ហាង​អិន​ធឺ​ណិ​ត​យីហោ​A7 ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដោយ​លួចបាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ បាន​ចំនួន​មួយគ្រឿង​។

​យោងតាម​ចំ​ម្លើ​យ​សារភាព​លោក​វរសេនីយ៍ត្រី នួន ស​ក្តិ័​ចំរើន​រិ​ទ្ធ ជា​អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀម​រាប បាន​ដឹកនាំ​កំលាំង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក និង​សង្កាត់​ស្វាយដង្គុំ ស្រាវជ្រាវ​បន្ថែមទៀត​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែមទៀត ឈ្មោះ​សុខុម វិទូ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

វត្ថុតាង​ដកហូត​បានរួម​មាន -​ម៉ូតូ​ម៉ាក​Suzuki nex ពណ៌​ស ពាក់​ផ្លាកលេខ​ព្រៃវែង​1K-4063 លេខ​តួ​៣០៨៨២០ លេខ​ម៉ាស៊ីន​៥២៣០៨៩២៧ របស់​ជនរងគ្រោះ​ឈ្មោះ យ៉ាន់ សុផារ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​សៀមរាប​1Q-3183 លេខ​តួលេខ​ម៉ាស៊ីន​៩២៦៩៦៨៩ ជា​របស់​ជនរងគ្រោះ​ឈ្មោះ​យឿន ច័ន្ទ​សក្កដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​។​ចំណែក​ម៉ូតូ​ដែល​ដកហូត​បាន​នគរ​បាល​យើង​បានធ្វើការ​ប្រគល់​ទទួល​ជូន​ជនរងគ្រោះ​វិញ​ហើយ​៕សរន