នគរបាល​ក្រុង​សៀមរាប ស្រាវ​ជ្រាវ និង​ដកហូត​ម៉ូតូ​បានមក​វិញ រួច​ប្រគល់ជូន​ជនរងគ្រោះ​វិញ​

293
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប​ ៖ ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឃ្លី​ក ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស ពាក់​ផ្លាកលេខ​សៀមរាប 1AD-8838 លេខ​តួ​MLHJF 5556506 លេខ​ម៉ាស៊ីន JF35E 0156506 ដែល​ត្រូវបាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡុង ម៉ា​ឡែ​ន បានធ្វើ​សកម្មភាព​លួច​យកទៅ​បាត់ កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ ត្រូវបាន​លោក​វរសេនីយ៍ទោ នួន ស​ក្តិ័​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បានធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រកឃើញ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ធ្វើការ​ប្រគល់ ទទួល​ជូន​ជនរងគ្រោះ​វិញ​។​

បាន​លោក​វរសេនីយ៍ទោ នួន ស​ក្តិ័​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​និយាយថា កាលពី​ថ្ងៃទី​៣១​ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ នៅ​ចំណុច ក្រុមហ៊ុន​ក្រុមហ៊ុន​TheNest Tour ដែល​ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ជនសង្ស័យ​ឈ្មោះ ឡុង ម៉ា​ឡែ​ន បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឃ្លី​ក ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស ពាក់​ផ្លាកលេខ​សៀមរាប 1AD-8838 លេខ​តួ​MLHJF 5556506 លេខ​ម៉ាស៊ីន JF35E 0156506 របស់​ជនរងគ្រោះ​ឈ្មោះ ឡ​-​ប​-​ឡ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។

លោក​បាន​បន្តថា ក្រោយពី​បាត់​ម៉ូតូ​រួចមក ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​។​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង ជនរងគ្រោះ នឹង​ដោយមាន​ការណែនាំ ពី​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បានធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ដឹងថា ក្រោយ​ធ្វើ​សកម្មភាព​ហើយ ជនសង្ស័យ​ខាងលើ បាន​យក​ម៉ូតូ​ដែល​លួច​យកមក​តំកល់​ខ្ចីលុយ​ចំនួន​៥០០​ដុល្លារ ពី​មិត្តភក្តិ​របស់ខ្លួន ដោយ​កុហកថា​ម្តាយ​របស់គេ​មាន​ជម្ងឺ​ប្រចាំកាយ នឹងត្រូវ​ការប្រាក់​បន្ទា​ន់​ដើម្បី​ព្យាបាល​ជម្ងឺ ចំណែក​កាត​គ្រី​គេ​នឹង​ផ្ញើរ​មក​តាម​ក្រោយ បន្ទាប់ពី​បាន​លុយ​ហើយ​ជនសង្ស័យ​បាន​គេចខ្លួនបាត់។

លោក​បាន​បន្តទៀតថា យោងតាម​លទ្ធផល ស៊ើបអង្កេត នឹង​ដោយមាន​ការឯកភាព ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង ចិន្តា​រ៉េត​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ម៉ូតូ​ខាងលើនេះ ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​យើង បានធ្វើ​ការដកហូត ពី​មិត្តភក្តិ​របស់​ជនសង្ស័យ ដើម្បី​ធ្វើការ​ប្រគល់ ទទួល​ជូន​ជនរងគ្រោះ​វិញ​។​​

ចំណែកឯ​ជនសង្ស័យ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ទាំងពីរ​នាក់ ខាងលើ នគរបាល​ក្រុង​សៀមរាប នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​សុំ​ដី​ការ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕B/