នគរបាល​ខណ្ឌដូនពេញ ឆ្មក់​បង្ក្រាប​តំបន់​ផ្លូវ​រថភ្លើង R6 ឃាត់​បាន​ជនសង្ស័យ ២​នាក់​ថ្នាំ ២៥​កញ្ចប់​តូចធំ​

623
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: កម្លាំង​នគរបាល​ខណ្ឌដូនពេញ បានធ្វើការ​ឆ្មក់​ចូល​បង្ក្រាប​តំបន់​គ្រឿងញៀន​ផ្លូវ​រថយន្ត​ភ្លើង R6 ជាក់ស្តែង ដោយ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុងពេល​តែមួយ ដកហូត​បាន​ថ្នាំញៀន​ម៉ា ទឹកកក​ចំនួន​២៤​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​រថភ្លើង R6 ក្រុមទី​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លោក ម៉ៅ ចាន់​ថុ​ន អធិការរង​គ្រោះ​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន ដែល​ចុះ​ដឹកនាំ​ការបង្ក្រាប​ផ្ទាល់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​ចំនួន​២​នាក់ ទី​ឈ្មោះ សំ សុខ​ជា ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត ខេត្តក្រចេះ ដកហូត​បាន​ថ្នាំ​១៣​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ ឃាត់ខ្លួន​នៅវេលា​ម៉ោង​២​និង​៣០​នាទី​។ ជ​សង្ស័យ​ទី​២​ឈ្មោះ សៅ សេង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ ខណ្ឌមានជ័យ មានស្រុក​ខេត្តតាកែវ ដកហូត​បាន​ថ្នាំ​១១​កញ្ចប់ ឃាត់ខ្លួន​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវបាន​នាំ មកកាន់​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​ជនសង្ស័យ និង​កសាង​សុំ​ណុំ​រឿង ប​ញ្ចូ​ន​ឡើង​តុលាការ ចាត់ការ​តាម​នីតិវីធី​៕