នគរបាល​ខណ្ឌមានជ័យ​ចេញ​ល្បាត​ ឃាត់​ជនសង្ស័យ​៣នាក់​ ឆែក​ឃើញ​ថ្នាំញៀន​៤​កញ្ចប់

560
ចែករម្លែក

ដោយៈ សាវ​រក្ស​:​ភ្នំពេញ ៖ នគរបាល​ខណ្ឌមានជ័យ​ឃាត់​ជនសង្ស័យ ៣​នាក់ បន្ទាប់ពី​ឃើញ​ជិះ​ម៉ូតូឌុប​គ្នា ដោយមាន​ការសង្ស័យ សមត្ថកិច្ច​បាន​ហៅ​សួរនាំ និង​សុំ​ធ្វើ​ការត្រួតពិនិត្យ ឆែកឆេរជាក់ស្ដែង រក​ឃើញក្រាម​ព​ណ៌ស​ថ្លា ៤​កញ្ចប់ ថង់​តូច កាលពី​វេលាម៉ោង ១២​យប់​រំលង​អធ្រា​ត្រ ឈានចូល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​ចំណុច​ជិត​សំណង់​មិន​រៀបរយ នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមានជ័យ ។​

​កម្លាំង​កង​អន្តរាគមន៍​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចាក់អង្រែ​លើ បានចេញ​ល្បាត​ក្នុង​មូលដ្ឋាន លុះ​មកដល់​ចំណុច​ឃាត់ខ្លួន​ខាង​លើបាន​ប្រទះ​ឃេី​ញ​បុរស ៣​នាក់ (​ជនសង្ស័យ​) ខណៈពេលដែល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ 1AG-6876 ឌុប​គ្នា ធ្វើ​ដំណើ​រ​តាមផ្លូវ ៦០​ម៉ែត្រ មកដល់​ចំណុច​កើតហេតុ​ខាងលើ ដោយមាន​ការសង្ស័យ ទើប​កម្លាំង​ល្បាត​បាន​ហៅ​មក​សួរនាំ និង​សុំ​ធ្វើការត្រួតពិនិត្យ ឆែកឆេរខ្លួន ជាក់ស្ដែង​រក​ឃើញ ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤​កញ្ចប់ នៅក្នុង ហោប៉ៅខោ ទើ​ប​កម្លាំង​ធ្វើការឃាត់ខ្លួនបញ្ជូនទៅ​ធ្វើការសាកសួរ​ទាំងអស់គ្នា​នៅ​ស្នាក់ការ​ប៉ុស្តិ៍​តែម្ដង​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងបី​នាក់ បាន​ឆ្លើ​យ​សារភាពថា គ្រឿងញៀន ទំង​៤​កញ្ចប់នោះជា​របស់​ពួកគេ​ពិតមែន ដែល​ពួកគេ​ទិញ​ក្នុង​១​កញ្ចប់ តម្លៃ​១​ម៉ឺន​រៀល យកទៅ​ជក់​ប៉ុណ្ណោះ ។

​វត្ថុតាង​ដកហូត​បានរួម​មាន ៖ ក្រាម​ព​ណ៌ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ៤​កញ្ចប់​តូច និងទូរស័ព្ទ ចំនួន​១ គ្រឿង ម៉ាក Iphone និង​ម៉ូតូ​មួយគ្រឿង ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ 1AG-6876​។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងបី​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចាក់អង្រែ​លើ ដើម្បីរង់ចាំ​ប្រគល់​ឲ្យ​ផ្នែក​ជំនាញ​ខណ្ឌមានជ័យ កសាងសំណុំរឿង​ចាត់​ការបន្ត​តាម​នីតិវិធី ៕​Ha

#