នគរបាល​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ចំនួន​៩​កញ្ចប់

457
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ចំនួន​៩​កញ្ចប់ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ២​និង​៣០​នាទី នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​១ ខណ្ឌឫស្សីកែវ​។​

​លោក​វរសេនីយ៍ទោ គល់ យី អធិការនគរបាល​ខ​ណ្ឌ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ុន សេរី​ពេជ្រ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរ​មិន​ពិតប្រាកដ​។ សម្ភារៈ​ដកហូត រួមមាន ក្រាម​ពណ៌​ស​ថ្លា ចំនួន ៩​កញ្ចប់​តូច​, ទូរស័ព្ទ ដៃ ចំនួន ២​គ្រឿង​។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​៕ ល​