នគរបាល​ខណ្ឌ​ជ្រោយចង្វា​ឃាត់ខ្លួន​បុរស​២​នាក់ និង​ថ្នាំញៀន​១​កញ្ចប់​ធំ​

354

(​ភ្នំពេញ​): បុរស​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ជ្រោយចង្វា​ឃាត់ខ្លួន​កាល ពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ ខណៈពេល​បុរស​២​នាក់​នេះ​វិល ត្រឡប់​ពី​ទិញ​ថ្នាំញៀន​យកទៅ​ប្រើប្រាស់​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​២​នាក់​នេះ នៅត្រង់ចំណុច​មុខ​ហាង​នំ​បុ័ង​១ កន្លែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​តី​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​បន្ទាប់ពី​ឆែកឆេរ​រកឃើញ​មាន​លាក់ទុក​ថ្នាំញៀន​១​កញ្ចប់​ធំ នៅក្នុង​ខ្លួន​។​

​នៅពេល​ឃាត់ខ្លួន​ក្រៅពី​ដកហូត​ថ្នាំញៀន​សមត្ថ​កិ​ច្ចា​បាន​ដកហូត​ម៉ូតូ ស្មាស់​ពណ៌​ខ្មៅ​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1E.8449​ផងដែរ​។​

​បុរស​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មានឈ្មោះ​ឡាយ ចិន្តា​អាយុ​៣១​ឆ្នាំ និង​ឈ្មោះ​ស្រេង ពេជ្រ​អាយុ​៣៥​ឆ្នាំ​គេ​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​ក្រោយពេល​ឃាត់ខ្លួន​ភ្លាម​បុរស​២​នាក់​នេះ​ត្រូវបាន​បញ្ជូនទៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕L ដោយ​: អង្គា​រ៍​ហេង​