នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ផ្ដើម​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍ លើ​អ្នកបើកបរ​អត់​ពាក់មួក​សុវត្ថិភាព​​យ៉ាង​តឹងរ៉ឹង​

286
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ចរាចរណ៍​ទាំង​១៤​ខណ្ឌ រួមទាំង​ការិយាល័យ​ដែល​ពាក់ព័ន្ធ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិ​ការដាក់​គោលដៅ​សំខាន់ៗ​ក្នុង​មូលដ្ឋាន​ខណ្ឌ ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍ លើ​អ្នកបើកបរ​ម៉ូតូ ឬ​ម៉ូតូ​កង់​បី អត់​ពាក់មួក​សុវត្ថិភាព​យ៉ាង​តឹងរឹង បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​។​

​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោក វរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍ និង​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ ចុះ​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ លើ​អ្នកបើកបរ​ម៉ូតូ ឬ​ម៉ូតូ​កង់​បី អត់​ពាក់មួក​សុវត្ថិភាព ណែនាំ​អោយ​បេ​ី​ពាក់មួក​សុវត្ថិភាព​អោយបាន​ទាំ​អស់​គ្នា តែបើ​មិន​ពាក់មួក​សុវត្ថិភាព​ទេ សមត្ថកិច្ច​នឹង​ឃាត់ទុក​មិនអោយ​បន្ត​ដំណើរ​ទៅមុខ ទៀត​ឡើយ រហូត​ដល់ពេល​គាត់​ទៅយក​មួកសុវត្ថិភាព​មក​ពាក់ ទើប​អោយ​បន្តដំណើរ​ទៅមុន​បន្ត ប៉ុន្តែ​រយ​:​ពេល​មួយខែ​ចាប់​ពីថ្ងៃ​ផ្សព្វ​ផ្សាយដំណឹង​នេះ ​គឺ​មិនមាន​ការផាកពិន័យ​ជា​ទឹកប្រាក់​ឡើយ​។​

​សូមបញ្ជាក់​ផងដែរ កាលពី ថ្ងៃអាទិត្យ ៥​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ ដោយមាន​ការចូលរួម​ពី​លោក លោកស្រី ស្នងការរង អធិការ​ខណ្ឌ​ទាំង​១៤ រួមទាំង​ការិយាល័យ​ដែល​ពាក់ព័ន្ធ ដើ​ម្បី​ផ្សព្វផ្សាយ និង​ណែនាំ​ទាក់ទង​ទៅ​និង​២​ករណី​ផ្សេងគ្នា​ដូចខាងក្រោម​:

១. អ្នក​បើក និង​អ្នកជិះ​ម៉ូតូ​ត្រូវតែ​ពាក់មួក​សុវត្ថិភាព​ជាប្រចាំ ទាំង​ពេលយប់ និង​ពេល​ថ្ងៃ បើ​មិន​ពាក់មួក​សុវត្ថិភាព​ទេ សមត្ថកិច្ច​នឹង​ឃាត់ទុក​មិនអោយ​បន្ត​ដំណើរ​ទៅមុខ ទៀត​ឡើ​យ រហូត​ដល់ពេល​គាត់​ទៅយក​មួកសុវត្ថិភាព​មក​ពាក់ ប៉ុន្តែ​រយ​:​ពេល​មួយខែ​ចាប់​ពីថ្ងៃ​ផ្សព្វ​ផ្សាយដំណឹង​នេះ ​គឺ​មិនមាន​ការផាកពិន័យ​ឡេី​យ​។​

២. ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ តទៅ កម្លាំងចំរុះ​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក សហ​ការណ៍​ជាមួយ​កម្លាំង​តាម​បណ្តា​ខណ្ឌ​នានា និង​ធ្វើ​ការត្រួត​ពិនិត្យ​ជាប្រចាំ​នៅ​គ្រប់​ផ្លូវចេញចូល​ក្រុង ទៅ​លើអ្នក​បើ​កបរ និង​ព្រូ​រថយន្ត​ធំ​ដើ​ម្បី​ត្រួតពិនិត្យ​រកសារ​ធាតុ​ញៀន និង​ជាតិ​ស្រវឹង បើរក​ឃើ​ញ​កម្លាំង​ និង​ឃាត់​រថយន្ត​ទុក និង​នាំខ្លួន​អ្នក​បើ​កបរ និង​ព្រូ យកទៅ​មជ្ឈមណ្ឌល​កែប្រែ និង​បន្សាប​គ្រឿងញៀន​​សូម​ក្រុមហ៊ុន​ដឹកជញ្ជូន ក៏ដូចជា​សមាគមន៍​អ្នក​ដឹកជញ្ជូន​ទាំងអស់​ចូលរួម​សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​ ដើ​ម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​គួ​រំលឹក​ផងដែរ​នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក បាន​ថ្លែងថា​ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ពេល​បើកបរ នឹងត្រូវ​ឃាត់ មិន​ឲ្យ​ធ្វើដំណើរ​ទៅមុខ ទាល់តែ​ទាក់ទង​រក​មួក សុវត្ថិភាព​មក​ពាក់​សិន ទើប​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅមុខ​បន្ត​៕​B/