នគរបាល​ខណ្ឌ​សែន​សុខ​បង្ក្រាប​ចាប់​ក្រុម​លួច​ជល់​មាន់​ឆក់កណ្តៀតបាន​៤​នាក់ មាន់​៣​ក្បាល​

792
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ ក្រុម​អ្នកញៀន​ល្បែង ទោះជា​កា​សុ​ី​ណូ មាន​បើក​ឲ្យ​ចូលទៅ​លេងល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​យ៉ាងណាក្តី នៅតែមាន​អ្នកញៀន​មួយចំនួន ចូលចិត្ត​ល្បែង​ប្រជល់មាន់ រហូតដល់​ណាត់​ប្រជុំគ្នា ជល់​តាម​តាម​គុម្ព​ចេក ដី​វាល​ស្ងាត់ អ្នក​ទាំងនោះ​ត្រូវបាន​អាជ្ញាធរ សមត្ថកិច្ច​ចាត់ទុកថា​លេងល្បែង​អត់​ច្បាប់ ត្រូវបាន​បង្ក្រាប​ចាប់​ជា​បន្តបន្ទាប់ ហើយ​នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩​នេះ អ្នកញៀន​ល្បែង​ជល់​មាន​មួយក្រុម ណាត់​គ្នា​លួច​ជល់​មាន់ ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ត្រូវបាន កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ចុះទៅ​បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​៤​នាក់ មាន់​ជល់​០៣​ក្បាល ក្នុងនោះ​ងាប់​មួយ​ក្បាល​បាត់ទៅហើយ ។​

​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ក្រុម​អ្នកញៀន​ល្បែង នៅតែមាន​លួច​លេង ល្បែងភ្នាល់ ស៊ី​សង​ដោយ​ខុសច្បាប់ បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន ទើប​កម្លាំង​សមត្ថកិច្ច បង្ក្រាប​ចាប់ ជា​បន្តបន្ទាប់​ទី​១.​ឈ្មោះ​ញី​ម សំអាត អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នា​កើ​នៅ​ភូមិ​ក្វា​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​។ ​ទី​២.​ឈ្មោះ​ពុត សា​មាន អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់​​នៅ​ភូមិ​ក្បាលដំរី​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ទី​៣.​ឈ្មោះ ចាន់ ថន អាយុ​២៤ឆ្នាំ​មុខរបរ​បុគ្គលិក​ក្នុង​ព្រលានយន្តហោះ​ស្នាក់​នៅ​ភូមិ​តា​ងួន​សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ទី​៤.​ឈ្មោះ​កៅ បូ​រិ​ន អាយុ ៤៨​ឆ្នាំ មុខ​​របរ​កម្មករ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

​តែបើ​ក្រុម​អ្នកញៀន​ល្បែង កន្លងមក​ធ្លាប់​និយាយ​ហើយ​ថា ពួកគេ​អត់​មាន​លុយ ទៅ​ជល់​មាន់ នៅ​កា​ស៊ីណូ កន្លែង​ដែលមាន​ច្បាប់ ចូលចិត្ត​លេង​ដែរ មាន​លុយ​តិចតួច ណាត់គ្នា​លួច​ជល់​មាន់​តាម​គុម្ព​ចេក តាម​ព្រៃ ទាំង​ភ្នែក សេក ភ្នែក​លលក សមត្ថកិច្ច​ចោទប្រកាន់ថា​លេង​អត់​ច្បាប់ កន្លែង​មានច្បាប់ ម្តេច​មិន​ទៅលេង ។​

​ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់​តាំង​៤​នាក់ រួមជាមួយ​មាន់គក​រស់​២​ក្បាល ងាប់​១​ក្បាល និង​សម្ភារៈ​មួយចំនួន បន្ទាប់ពី​បង្ក្រាប​ចាប់បាន​នា​រសៀល​ថ្ងៃនេះ នាំទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​បន្ត​នីតិវិធី ៕​B/

#