នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ជនសង្ស័យ​៥​នាក់​ទៅ​តុលាការ​ក្នុង​សុំ​នុំ​រឿង​២​ករណី​ផ្សេងគ្នា

625
ចែករម្លែក

​​ដោយ : ចាន់តូ​/​ភ្នំពេញ ​៖ ​ជនសង្ស័យ​៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ​កសាង​សុំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំ​​ពេញ ​ដើម្បី​ទទួលទោស​តាមផ្លូវ​ច្បាប់​លើ​សុំ​នុំ​រឿង​២​ករណី​ផ្សេងគ្នា​ក្រោយពី​បញ្ចប់​ការ​សា​​ក​សួរ​កាលពី​ម៉ោង​០៨​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​២៣ តុលា ២០១៨​នេះ​។​

សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​សង្ស័យ​ដែល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ​​មាន​ពាក់ព័ន្ធ​ចំនួន​២ករណី​ផ្សេងគ្នា​ដោយ​ក្នុងនោះ​ គឺករណី​ទី​១.​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​ និងទី​២.​លួច​ម៉ូតូ មួយ​ករណី​។​

សមត្ថកិច្ច​បន្តថា ​ជន​សង្ស័យ​ទាំង​២​នាក់​ដែ​ល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ​ គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​តា​ម​បណ្តាល​ប៉ុស្តិ៍​ក្នុង​ខណ្ឌ​សែន​សុខ​។​

អធិការនគរបាល​ខ​ណ្ឌ​សែន​សុខក៏បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​  ជួយ​សហ​ការណ៍​និង​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ផង​ ពាក់ព័ន្ធ​និង​ករណី​ក្មេង​ទំនើង អំពើ​លួច ឆក់​ផ្សេងៗ​ជាពិសេស​ក្រុមក្មេងស្ទាវៗ​ដែល​ប្រ​មូ​ល​ផ្តុំគ្នា​ប្រើប្រាស់​គ្រឿងញៀន​សូម​រាយ​កាណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន ​ដើម្បី​ងាយ​​ស្រួល​ក្នុងការ​ចុះ​បង្ក្រាប​ឲ្យទាន់​ពេលវេលា​៕​B