នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ខ្លួន​ជនសង្ស័យ​១០​នាក់ ទៅ​តុលាការ​

418
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​១០​នាក់ ក្នុង​សំណុំរឿង​លួច​ទ្រព្យសម្បត្តិ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ក្រោយពី​កម្លាំង​សមត្ថកិច្ច បង្ក្រាប​ចាប់ខ្លួនបាន​សាកសួរ​តាម​នីតិវិធី​រួចមក នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ត្រូវបាន​នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ខ្លួន​ទៅ​តុលាកា ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ចោទសួរ​និង​ដាក់បន្ទុក​ជា​ផ្លូវការ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​១០​នាក់ មាន​៣​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​លួច និង​៧​នាក់​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើសជួញជក់គ្រឿងញៀន។​

​សមត្ថកិច្ច​បន្តទៀតថា ក្រោយពី​បង្ក្រាប​ចាប់ខ្លួនបាន ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​ទៅ​តុលាកា៕B/