នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ខ្លួន​ក្រុម​អ្នក​ជួញ ជក់ លក់​គ្រឿងញៀន ១៧​នាក់​ទៅ​តុលាកា​រ

336
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​-​ស្រី ចំនួន​១៧​នាក់ ក្នុងនោះ​មាន​១៦​នាក់ ពាក់ព័ន្ធ​ទៅនឹង ជួញ ជក់ លក់​គ្រឿងញៀន និង​ម្នាក់ទៀត ជាប់​ពីបទ​លួច ក្រោយពី​កម្លាំង​ប៉ុស្តិ៍ ជំនាញ​ខណ្ឌ បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន អនុវត្តតាម​នីតិវិធី​រួចមក នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ត្រូវបាន​នគរបាល​ខណ្ឌ​សែន​សុខ ចាត់​បញ្ជូនទៅ​តុលាកា ចាត់ការ​បន្តទៅ​តាមច្បាប់។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា ក្រោម​បញ្ជា​ពី​លោក វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង ជម្រុញ​ឲ្យ​កម្លាំង​តាម​បណ្តា​ផ្នែក​ជំនាញ ប៉ុស្តិ៍​រដ្ឋបាល បង្កា បង្ក្រាប​រាល់​បទល្មើស ពិសេសបញ្ហា​គ្រឿងញៀន ជាដើម​ចម​នៃ​បទល្មើស ត្រូវតែ​បង្ក្រាប​ឲ្យ​ខាងតែបាន ប្រតិបត្តិការ​ឲ្យ​អស់ពី​លទ្ធភាព ទើប​កម្លាំង​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ មិន​ថា​អ្នក​ជួញ ជក់ លក់ ចាប់បាន​រាល់ថ្ងៃ ហើយ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ផងដែរ ជនសង្ស័យ​ចំនួន​១៧​នាក់ ត្រូវបាន​បញ្ជូន​នាំខ្លួន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់៕​B/