នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​វៀតណាម​២​នាក់ សម្លាប់​នារី​រកស៊ី​ផ្លូវភេទ ទៅ​តុលាការ

775
ចែករម្លែក

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នគរបាល​ខណ្ឌ​សែន​សុខ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បញ្ជូន​វៀតណាម​ប្រុស​ស្រី​២​នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​ឃាតកម្ម​លើ​នារី​រកស៊ី​ផ្លូវភេទ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ ។

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឃាត​កដៃ​ឆៅ​ទាំង​២​នាក់ ទី​១-​ឈ្មោះ ង្វៀង យ៉ាំង​ចូ​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ អ្នកមើលការខុសត្រូវ​ស្រី​បម្រើ​ផ្លូវភេទ ស្នាក់​នៅផ្ទះ​លេខ​១៥៨ ផ្លូវ​៥៩៨ ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក និង​ទី​២-​ឈ្មោះ ង្វៀង ធី​យុង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​ឥ​វ៉ាន់ ស្នាក់​នៅផ្ទះ​លេខ​១៥៩ ផ្លូវ​៥៩៨ ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ចំណែកឯ​នារី​រងគ្រោះ​ឈ្មោះ ង្វៀង ធី​យុង អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ស្រី​បម្រើ​ផ្លូវភេទ ស្នាក់​នៅផ្ទះ​លេខ​១៥៨ ផ្លូវ​៥៩៨ (​តំបន់​ត្រឡោកបែក​)​ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​

​មូលហេតុ​លោក​អធិការ​ប្រាប់ថា បណ្តាលមកពី​ចាប់បង្ខំ​នារី​រងគ្រោះ​ឲ្យ​ទទួលភ្ញៀវ​រួមភេទ​ខ្លាំងពេក តែ​នារី​រងគ្រោះ​មិន​ព្រម ក៏​វាយ​សម្លាប់​តែម្តង​។​

​សម​ត្ត​កិច្ច​រំលឹកថា កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ជន​មិន​ស្គាល់មុខ បាន​ដឹក​នារី​រងគ្រោះ​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជា​ជនជាតិ​វៀតណាម ដាក់​តាម​រ៉ឺម៉ក់ យកទៅ​ទុក​ចោ​កនៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ហើយ​បាន​ប្រាប់​លោកតា​អាចារ្យ ឲ្យ​ទៅ​ហៅ​បងប្អូន​ជនរងគ្រោះ​។

​ក្រោយមក​ជនសង្ស័យ​ទាំងនោះ ក៏​នាំគ្នា​គេចខ្លួនបាត់​តែម្តង​។​ក្រោយពេល សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ចិ​យ ចុះមក​ដល់​បាន​ពិនិត្យឃើញថា សាកសព​នារី​រងគ្រោះ​ខាងលើនេះ ត្រូវគេ​វាយ និង​ធ្វើ​ទារុណកម្ម​បណ្តាល​ឲ្យ​រងរបួស​ជាំ​ពេញ​ខ្លួន រហូតដល់​ស្លាប់​តែម្តង​។​

​ក្រោយពី​សាកសួរ​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ​រួចមក នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក ដើម្បី​ឆែកឆេរ​ទីតាំង​ផ្ទះបនស្រី មួយកន្លែង ដែល​ជ្រក​ក្រោម​សញ្ញា​យីហោ ម៉ាស្សា​កោស​ជប់ តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលជា​ទីតាំង​វាយ​ធ្វើ​ទារុណកម្ម​លើ​នារី​រូបនោះ​។ ចំណែកឯ​មេបន ដែលជា​មេក្លោង​ប្រចាំ​នៅផ្ទះ​នេះ បាន​រត់​គេចខ្លួនបាត់​ស្រមោល​៕

#