នគរបាល​ខណ្ឌ​ឫស្សី​កែវ​ឃាត់​ជនសង្ស័យ​ម្នាក់​លួច កាច់​សោ​រក​យក​ម៉ូតូ មិនបាន​សម្រេច​

474
ចែករម្លែក
  • 22
    Shares

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់​ជនសង្ស័យ​ម្នាក់​លួច កាច់​សោ​រក​យក​ម៉ូតូ មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​១:១៥ នាទី ថ្ងៃទី​២២ ០២ ២០១៩
​នៅ​ចំណុច​ផ្លូវ​បេតុង ក្រុ​ម​ទី​១៤ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។​

កម្លាំង​ល្បាត​សហ​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​កាច់​សោ​រក​យក​ម៉ូតូ ជនសង្ស័យ​ឈ្មោះ សុន សុខ ហៅ​សិរី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ក្រុ​ុ​ម​ទី​១៤ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរ​បុគ្គលិក​ទូរទស្សន៍​ថោ​ន (​ប្រេ​ី​ប្រាស់​គ្រឿងញៀន​)​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ មឹង សុខ​ឃាង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ក្រុ​ម​ទី​១៤ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរ​កម្ម​ការ​នី​។ សំភារៈ​ដកហូត​មាន ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដាសេ​៥០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ រ​8696 ភព​1 ។​

​ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​សាកសួរ​យក​ចម្លើយ​ក​សា​ង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី៕​B/