នគរបាល​ខណ្ឌ​ឫស្សី​កែវ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន ចំនួន​១១​នាក់ និង​ដកហូត​ថ្នាំញៀន​មួយចំនួន

387
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ​៖ កាលពី​ល្ងាច​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ឬ​ស្សី​កែវ​បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន ចំនួន​១១​នាក់ និង​ដកហូត​បាន​ថ្នាំញៀន រួមជាមួយ​សម្ភារ​បម្រើ​ឲ្យ​សកម្មភាព​ជក់​គ្រឿងញៀន​មួយចំនួន​ផងដែរ​។

​ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​នៅត្រង់ចំណុច​ក្រុម​១ ភូម​៣ សង្កាត់​ច្រាំង​ចំរេះ​១ និង​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិតក្នុង​ក្រុមទី​១០ ភូមិ​សាមគ្គី ព្រមទាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុមទី​៨ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ ។​

​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​បញ្ចា​ក់ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នៅក្នុង​សកម្មភាព​ប្រើប្រាស់​ថ្នាំញៀន​នោះ​រួមមាន​ ទី​១.ឈ្មោះ ឡេង សុខ​ឌី អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ទី​២.ឈ្មោះ សេង សុធា​រី អាយុ​១៩​ឆ្នាំ មុខរបរ​នៅផ្ទះ​។ ទី​៣. ឈ្មោះ ញ៉េប វីរៈ អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ទី​៤.ឈ្មោះ ម៉ាត់ សូ​នី អាយុ​២៩​ឆ្នាំ និង​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​។ ទី​៥.ឈ្មោះ ទិន ហ្វា​រិត អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ ។ ទី​៦.ឈ្មោះ ពិន ស៊ីណា ហៅ​ឆាយ អាយុ​៣៣​ឆ្នាំ ។ ទី​៧.ឈ្មោះ វេទ សំរិទ្ធ ហៅ​អូក អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប​។ ទី​៨.ឈ្មោះ ស៊ូ សុខុម ហៅ​ហី​ង អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក ។ ទី​៩.ឈ្មោះ ស៊ុត សុធា​រ៉ា អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ។ ទី​១០.ឈ្មោះ ប៉ិច ពិសុទ្ធ វិ​សិទ្ធ អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​។ និង​ទី​១១.ឈ្មោះ ពេជ្រ ពិសាល អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ពួកគេ​ស្នាក់​នៅក្នុង​ទឹកដី ខណ្ឌ​ឫ​ស្សី​កែវ​ទាំងអស់គ្នា ។​

​ក្រោយពី​បង្ក្រាប​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ចំពោះ​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀនទាំង​១១​នាក់ រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​ទាំងឡាយ បាននិងកំពុង​ស្ថិតនៅ​ក្រោម​ការឃុំខ្លួន​សាកសួរ បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ ក្នុង​ការកសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕B/​