នគរបាល​ខណ្ឌ​ឫស្សី​កែវ ចាប់វាយ​ខ្នោះ​ឪពុកចុង​ម្នាក់​ចាប់រំលោភ​កូនស្រី​ចុង អាយុ​ទើបតែ​៥​ឆ្នាំ​

707
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ​៖ នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឈានដល់​ការឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ប្រាប់​ម្តាយ​និង​ប្តឹងនគរបាល​ថា ឪពុកចុង​ចាប់រំលោភ​បានសម្រេច​ជាច្រើន​ដង​។ ការដាក់​ពាក្យ​ប្តឹង កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ តាម​បណ្ដោយ​ផ្លូវ​បេតុង ក្រុម​១៣ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។​

​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ គ​.​ច​.​ណ អាយុ​ទើបតែ​៥​ឆ្នាំ​ប៉ុណ្ណោះ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ជាមួយ​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ សូ ម៉ា​ណែ​ត អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ ជាមួយនិង​ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ ឯក វ៉ាន់​ដូច ហៅ​រ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​ដូចគ្នា​។​

​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា មុន​ឈានដល់​ការឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ និង​ជា​ម្ដាយ តាមរយៈ​កូនស្រី​ដែល​រងគ្រោះ​បាន​ខ្សឹបប្រាប់ ថា ឪពុកចុង​របស់​នាង បាន​បង្ខំ​រំលោភ​សេព​សន្ធ​វៈ​លើ​រូបរាងកាយ​នាង​បានសម្រេច​ជាច្រើន​ដង មកហើយ​នាពេល​កន្លងមក​។ ក្រោយពី​ឃាត់ខ្លួន​បុរស​ជា​ប្ដី និង​ជា​ឪពុកចុង ដើម្បី​យកមក​ធ្វើការ​សួ​នាំ​ជាច្រើន​ម៉ោង រូបគេ​បាន​ឆ្លើយ​សារភាព​មុខ​សមត្ថកិច្ច​ថា មិនបាន​ចាំ​ថ្ងៃ​ណា​នោះទេ ក្នុងអំឡុង​ខែ​៧ ឆ្នាំ​២០១៨​នេះ គេ​បាន​រំលោភ​លើ​កូនស្រី​ចុង​របស់ខ្លួន នៅ​ខាងលើ​ផ្ទះ​ក្នុង​បន្ទប់ដេក បានសម្រេច​១​ដង​ទៅហើយ​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀតថា ក្រោយមកទៀត ក៏​ពុំបាន​ចាំ​ថ្ងៃខែ​នោះដែរ រូបគេ​បាន​ព្យាយាម​រំលោភ​សេព​សន្ធ​វៈ​ម្ដង​ហើយ ម្ដងទៀត​លើ​រូបរាងកាយ​កូនស្រី​ចុង ដែលមាន​វ័យ​ទើបតែ​៥​ឆ្នាំនេះ បាន​​សម្រេច​រហូតដល់​៣ ទៅ​៤​ដង​បន្តទៀត ទើប​បណ្ដាល​ឲ្យ​ក្មេងស្រី​រងគ្រោះ​ទ្រាំ​ពុំបាន និង​ទង្វើរ​បែបនេះ ក៏​សម្រេចចិត្ត​ទម្លាយ​រឿង​ទាំងអស់​ប្រាប់​ឲ្យ​ស្ត្រី​ជា​ម្ដាយ​បានដឹង និង​ឈានដល់​ការដាក់​ពាក្យ​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​​ពី​កម្លាំង​នគរបាល​ឲ្យ​ឃាត់ខ្លួន​តែម្ដង​។​

​បច្ចុប្បន្ននេះ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ក្នុង​អំពើ​រំលោភ​សេព​សន្ធ​វៈ លើ​កូនស្រី​ចុង​របស់ខ្លួន បាននិងកំពុង​ស្ថិតនៅ​ក្រោម​ការឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ក្នុង​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​ទៅតាម​និតិ​វិធី​៕​B/