នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចាប់បាន​៥​នាក់​ករណី​ជល​មាន់​ដាក់​លុយ​

943
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​អ្នកញៀន​មាន់​ជល់​៥​នាក់​រួម​និង​វត្ថុតាង​មួយចំនួន​ល្មើស​និង​ច្បាប់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះបង្ក្រាប​ករណី​បើក​លេងល្បែង​ស៊ី​ខុសច្បាប់​(​ប្រភេទ​ជល់​មាន់​)​។​ករណី​ចុះបង្ក្រាប​នេះ​នៅ​ចំណុច​ផ្លុ​វ​បេតុង​ទួល​តា​ប៉ុក ក្នុង​ដីឡូត៍​ទុកចោល​ភូមិ​បឹង​ឈូក​សង្កាត់​គីឡូម៉ែត្រ​៦​ខណ្ឌឫស្សីកែវ​កាលពី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៨ ។​

​លោក​ម៉ៅ​ចាន់​បានឱ្យដឹងថា​ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ចំនួន​៥​នាក់ ទី​១/​ឈ្មោះ សេង សុធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ,​ឈ្មោះ ម៉ម តុលា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ឈ្មោះ រី អា​ម៉ាត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ,​ឈ្មោះ ម៉េ​ត សុភាព ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ,​ឈ្មោះ នួន សុផល​ភ​ក្កី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។​

​លោក​បន្តថា ក្នុងនោះ​សមត្ថកិច្ច​យើង​ដកហូត​វត្ថុតាង​រួមមាន​មាន់​ចំនួន​៣​ក្បាល ងាប់​១ សល់​២​ក្បាល​។​កន្ត្រក​សម្រាប់​ច្រក​មាន់​ចំនួន​២​។​ម៉ូតូ​ចំនួន​៣​គ្រឿង​។​ចំពោះមុខ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​កំពុង​សាកសួរ​យក​ចម្លើយ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕S/