នគរបាល​ខេត្តបន្ទាយមានជ័យ​ពង្រឹង​សម​ត្ថិ​ភាព​ទប់ស្កាត់ បង្ក្រាប ខណៈបទល្មើស​កើនឡើង

369
ចែករម្លែក

ដោយ:ប​.​ជ័យ/ប​ន្ទាយ​មាន​ជ័​យ ៖ កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ ​ពង្រឹង​សម​ត្ថិ​ភាព​ទប់ស្កាត់ បង្ក្រាប ខណៈបទល្មើស​កើនឡើង នា​ដើមឆ្នាំ​២០១៩​នេះ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែកុម្ភៈ នា​ថ្ងៃទី​១​ ខែមីនា ​ឆ្នាំ​២០១៩ ដែលមាន​ការចូលរួម​ពី​កម្លាំង​នគរបាល​ក្រោមបង្គាប់​ប្រមាណ​ជិត៥០០​នាក់។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ បានដាក់​បទបញ្ជា​ដល់​កម្លាំង​ក្រោមបង្គាប់​ត្រូវ​ពង្រឹង​វិន័យ​កងកម្លាំង​នគរបាលជាតិ​ឱ្យបាន​ម៉ឺងម៉ាត់ និង​អនុវត្ត​ការងារ​ដឹកនាំ​ការពារ​សន្តិសុខ​ឱ្យមាន​សុវត្ថិភាព​ប្រសើរឡើង​ខ្ពស់​ខណៈ ដែល​ខេត្តបន្ទាយមានជ័យ​រយៈ​ពេល​ចុងក្រោយ​កើតមាន​បទល្មើស​កើនឡើង​។​

យោងតាម​របាយការណ៍​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បង្ហាញ​ឱ្យដឹងថា​ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង ៦​លើក លើ​៤​លើក កើនឡើង​២​លើក ចេញ​ប្រតិបត្តិ​ការបង្ក្រាប​៥​លើក ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​, ។​ បទល្មើស​គ្រឿងញៀន​កើតឡើង​៣៤​លើក​លើ​២៧​លើក កើន​៧​លើក បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​១២៤​នាក់​ក្នុងនោះ​ស្រី​៥​នាក់​ជាដើម ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ក៏បាន​ជម្រុញ​ឱ្យកម្លាំង​នគរបាល​ការិយាល័យ​ជំនាញ និង​កម្លាំង​នគរបាល​នៅតាម​បណ្តា អធិការដ្ឋាន​ស្រុក​ក្រុង​ទាំង​៩ បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត ស្វែងរក​ចាប់​ខ្លួ​មុខ​មុខសញ្ញា ជនសង្ស័យ​នៅ​សេសសល់​ដែល​ប្រព្រឹត្ត​បទល្មើស​ដែល​គេចខ្លួន។

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ថា កន្លងមក កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បំបែកសំណុំរឿង​បទល្មើស នៅពេល​បទល្មើស​កើតឡើង​គឺ​កម្លាំង​នគរបាល​បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​ចាប់​ជន​ល្មើ​យកមក​ផន្ទាទោស​តាមផ្លូវ នេះ​ជា​មោទនភាព​និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​៕B/