នគរបាល​ខេត្តបន្ទាយមានជ័យ ប្តេ​ជា​បន្ត​ការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យភាព​និង​ប្រឆាំង​និង​ការធ្វើ​បដិវត្តន៍​ពណ៌​

477
ចែករម្លែក

​ដោយ​: ប​.​ជ័យ​
​បន្ទាយមានជ័យ​:
កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ពង្រឹង​ការប្តេជ្ញាចិត្ត​បន្ត​ការពារ​សុខសន្តិភាព ស្ថេរភាព ឯករាជ្យ អធិបតេយ្យភាព​ដោយ​ប្រឆាំង និង​ការធ្វើ​បដិវត្តន៍​ពណ៌​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ពី​សំណាក់​ក្រុមប្រឆាំង ខណ​:​ដែល​ក្រុមប្រឆាំង​នៅក្នុង​ស្រុក​និង​នៅក្រៅ​ស្រុក​កាន់តែ​ផុលផុស​ប្រើល្បិច​គ្រប់​រូបភាព សកម្មភាព អូសទាញ ញុះ​ញ្ង​ង់​អោយ​ប្រជាពលរដ្ឋ កងកម្លាំង​បែរ​ក្បាល​ប្រឆាំង​នោះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម : នគរបាល​ខេត្តបន្ទាយមានជ័យ​ប្តេ​ជា​បន្ត​ការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យភាព​និង​ប្រឆាំង​និង​ការធ្វើ​បដិវត្តន៍​ពណ៌​ (​រូប​: ប​.​ជ័យ​)​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩ ក្នុងពេល​ប្រមូល​ជួបជុំ​កង​ម្លាំ​ង​នគរបាល​ខេត្តបន្ទាយមានជ័យ​ជិត​៤០០​នាក់ ទទួលទាន “​នំ​បញ្ចុក​តេ​ជោ​សន្តិភាព សាម​គ្គឺ​ភាព និង​ឯកភាព​ជាតិខ្មែរ​” នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ពោលគឺ​ជាការ​បន្ត​ឆ្លើយតប​អនុសាសន៍​សម្តេច​តេ​ជោ សែន នាយក​រដ្ឋ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ​និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នាំគ្នា​ទទួលទាន​នំ​បញ្ចុក​ពីមុន​ឬក៏​ពី​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​មក​នោះ ។​

​លោក​បាន​បន្តថា : យុទ្ធនាការ​ហី​ប​នំ​បញ្ចុក​នេះ​ដើម្បី​បង្ហាញ​ពី​ការរួបរួម​ជាតិខ្មែរ​តែមួយ បន្ត​គាំទ្រ​សុខសន្តិភាព ការអភិវឌ្ឍន៍ ឯករាជ្យ អធិបតេយ្យ​ជា​នៃ​ប្រទេស​កម្ពុជា​យើង​។ និង​ន័យ​ម្យ៉ាងទៀត ការទទួល​ទាន​នំ​បញ្ចុក​សាមគ្គីភាព​តេ​ជោ​សន្តិភាព​នេះ ក៏​ដើម្បី​វាយបក​កម្ទេច​ក្រុមប្រឆាំង​ដែល​បាន​យក​ការ​ទទួលទាន​នំ​បញ្ចុក​អ្នកស្នេហាជាតិ ដោយ​ជួបជុំគ្នា​បង្វែរ​ជា​រឿង​នយោបាយ​បង្ក​ការ​ញុះញង់​ប្រជាពលរដ្ឋ​ធ្វើ​នយោបាយ ដើម្បី​ប្រឆាំង​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​នោះ​៕ ល​