នគរបាល​ខេត្តស្ទឹងត្រែង​ចាប់បាន​ថ្នាំញៀន​ប្រហែល​២​គីឡូក្រាម និង​ឃាត់​ជនជាតិ​ឡាវ​ម្នាក់​

426

(​ស្ទឹងត្រែង​)៖ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​ការជួញដូរ​និង​ដឹកជញ្ជូន​ថ្នាំញៀន​ធំ​មួយ​ដោយ​ចាប់បាន​ថ្នាំ​​ញៀន​២​កញ្ចប់​ធំ​ទម្ងន់​ជិត​២​គីឡូក្រាម កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​នេះ

​ការបង្ក្រាប​នៅ​ចំណុច​បង្គោល​លេខ​០៣៥-០៣៦ ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង​នេះ ក៏​ចាប់បាន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ ជនជាតិ​ឡាវ​ម្នាក់​ផងដែរ​។​

​ក្រោយ​បង្ក្រាបបាន​មេក្លោង​រូបនេះ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕​ដោយ​៖​វាសនា​