នគរបាល​ខេត្ត​ព្រះសីហនុ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​: “​យានយន្ត​ចំនួន​១៦៤​គ្រឿង ត្រូវបាន​ផាកពិន័យ​”

1021
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: សេចក្ដីរាយការណ៍​ទីភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​បាន​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយមាន​ឃាត់​យានយន្ដ​ចំនួន ១៦៤​គ្រឿង ដើម្បី​ធ្វើការ​ផាកពិន័យ ទៅតាម​ផ្លូវច្បាប់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ នគរបាល​ចរាចរណ៍ បាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ ឬ​មាន​ប័ណ្ណបើកបរ​អន្តរជាតិ​មិន​ត្រឹមត្រូវ និង​រថយន្ត​គ្មាន​ស្លាក​លេខ​ចំនួន​០៤​គោលដៅ ក្នុង​ខេត្ត​ព្រះសីហនុ ជា​លទ្ធផល​ត្រួតពិនិត្យ​យានយន្ត​ចំនួន​១៦៤​គ្រឿង ក្នុងនោះ​មាន រថយន្ត​ចំនួន​១៥​គ្រឿង ៖
១.​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក ចំនួន​១២៦​គ្រឿង​ពិន័យ​ទាំងអស់ ។​
២.​អ្នកបើកបរ​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​ចំនួន​១៨​គ្រឿង ពិន័យ​ទាំងអស់ ។
៣.​រថយន្ត​មិន​ពាក់​ខ្សែរ​ក្រវ៉ាត់​ចំនួន​០២​គ្រឿង ពិន័យ​ទាំងអស់ ។​
៤ .​រថយន្ត​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន​០៩​គ្រឿង ពិន័យ​ទាំងអស់ ។​
៥.​ម៉ូតូ​ល្មើស​ផ្លាកសញ្ញា​ចរាចរណ៍​ចំនួន​០៥​គ្រឿង ពិន័យ​ទាំងអស់ ។​
៦.​ជនជាតិ​ចិន​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ និង​មាន​ប័ណ្ណបើកបរ​អន្តរជាតិ​មិន​ត្រឹមត្រូវ​ចំនួន​០៤​គ្រឿង ពិន័យ​ចំនួន​០១​គ្រឿង​(​តាម​អនុក្រឹត្យ​លេខ​៤៤) មិនទាន់​ពិន័យ​ចំនួន​០៣​គ្រឿង រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​៕ ល​