នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​យុវជន​ចំនួន​០៦​នាក់ ទៅ​តុលាការ​

1293
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យុវជន​ចំនួន​៦​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក និង​ស្រុក​សូទ្រនិគម បានធ្វើការ​ឃាត់ខ្លួន​ក្នុងការ​បង្ក្រាប​ករណី​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត​និង​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក​។ ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​ចាត់ចែង​ឲ្យ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅនេះ ស្ថិតនៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក និង​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បាន​និយាយថា ក្នុងករណី​បង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​យើង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​

​សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​ទាំង​៦​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ទី​១.​ឈ្មោះ ពេជ្រ សុ​ភ័​ក្ត ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​, ទី​២. ឈ្មោះ ឆាយ មករា ហៅ​ក្តិ​ប ភេទ​ប្រុស ឆ្នាំ​កំណើត ២០០១ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​, ទី​៣ ឈ្មោះ ឡូ លីន ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ជ្រេស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប​, ទី​៤ ឈ្មោះ សាំង កុស​ល្យ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​, ទី​៥ ឈ្មោះ ថោង រក្សា ភេទ​ប្រុស ឆ្នាំ​កំណើត​២០០២ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​, និង​ទី​៦ ឈ្មោះ ឆេង កក្កដា ភេទ​ប្រុស ឆ្នាំ​កំណើត​២០០២ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​គ្រឿងញៀន កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕ ល​