នគរបាល​គ្រឿងញៀន​បញ្ជូន​ខ្លួន ជនសង្ស័យ ១០​នាក់ ទៅ​តុលាការ​

1105
ចែករម្លែក

ដោយ៖ គូលែន / ​សៀមរាប​៖ ​ថ្ងៃទី​១៩ ដល់ ២១ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចុះបង្ក្រាប​ករណី​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង /​ខេត្តសៀមរាប និង​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១០​នាក់ ៖
០១/​ឈ្មោះ លុយ ចិត្ត ភេទ​ប្រុស ឆ្នាំ​កំណើត​២០០២ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)
០២/​ឈ្មោះ ប៊ី ម៉ែន ហៅ​ហ៊ូ​វ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០៣ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​គោ​កន​ស្រុក​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្ត​សៀម រាប (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)
០៣/​ឈ្មោះ យាំង ដាំ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)
០៤​ឈ្មោះ យ៉ាន់ សុ​ឃា​ម ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៤ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ខេត្ត​សៀម រាប​(​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)
០៥/​ឈ្មោះ ឌឿ​ន រី ភេទ​ប្រុស​ឆ្នាំ​កំណើត ២០០១ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ចាត់ចែង​) (​មាន​សារធាតុ ញៀន​ក្នុង​ខ្លួន​)
០៦/​ឈ្មោះ ញ៉​ន សុ​ខេន ភេទ​ប្រុស ឆ្នាំ​កំណើត ២០០០ មុខរបរ លក់ដូរ ទីលំនៅ​ភូមិ​ត្រាង ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀម រាប (​ជួញដូរ​និង​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)
០៧/​ឈ្មោះ ពរ ឡេង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​លលៃ​ឃុំ​បាគង ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​(​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)
០៨/​ឈ្មោះ មាស ថា​បូ​ពី ភេទ​ប្រុស ឆ្នាំ​កំណើត​២០០៣ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)
០៩/​ឈ្មោះ ដា​រា ថា​រដ្ឋ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៩ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប​(​រក្សាទុក​និង​ចាត់ចែង​)(​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)
១០/​ឈ្មោះ សឺ​ង គឹម​សាន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៣ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក ក្រុង​ខេត្តសៀមរាប​(​សមគំនិត​ក្នុងការ​ចាត់ចែង​និង​ប្រើប្រាស់​)(​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)៕​