នគរបាល​គ្រឿងញៀន​សៀមរាប ឃាត់ខ្លួន​មនុស្ស​៨​នាក់ ក្នុងករណី​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​

1496
ចែករម្លែក
  • 12
    Shares
នគរបាល​គ្រឿងញៀន​សៀមរាប ឃាត់ខ្លួន​មនុស្ស​៨​នាក់ ក្នុងករណី​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ (​រូប​៖ គូលែន​)​

ដោយ​៖ គូលែន / សៀមរាប​៖ ជនសង្ស័យ​ចំនួន​៨​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប ចូលរួម​សហការ ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង បានធ្វើការ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចាត់ចែង​អោយប្រើ​ប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ទីតាំង​ចំនួន​២​ក្នុងស្រុក​ប្រាសាទបាគង ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​។ ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩​និង​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ឪឡោក និង​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បាន​និយាយថា ជនសង្ស័យ​ទាំង​៨​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ទី​១ ឈ្មោះ លុយ ចិត្ត ភេទ​ប្រុស ឆ្នាំ​កំណើត​២០០២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​, ទី​២ ឈ្មោះ ប៊ី ម៉ែន ហៅ​ហ៊ូ​វ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០៣ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​គោក​ស្រុក ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​, ទី​៣ ឈ្មោះ យាំង ដាំ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​, ទី​៤ ឈ្មោះ យ៉ាន់ សុ​ឃា​ម ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៤ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ខេត្តសៀមរាប​, ទី​៥ ឈ្មោះ ឌឿ​ន រី ភេទ​ប្រុស ឆ្នាំ​កំណើត​២០០១ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​, ទី​៦ ឈ្មោះ ញ៉​ន សុ​ខេន ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​ត្រាង ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​, ទី​៧ ឈ្មោះ ពរ ឡេង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​,​និង​ទី​៨​ឈ្មោះ មាស ថា​បូ​ពី ភេទ​ប្រុស ឆ្នាំ​កំណើត​២០០៣​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

​សមត្ថកិច្ច​បាន​បន្តថា ចំណែក​វត្ថុតាង​ដែល​បាន​ដកហូត​រួមមាន ទូរស័ព្ទដៃ ចំនួន​០២​គ្រឿង​។ ឥឡូវនេះ​ជនសង្ស័យ​ទាំង​៨​នាក់ រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕L

នគរបាល​គ្រឿងញៀន​សៀមរាប ឃាត់ខ្លួន​មនុស្ស​៨​នាក់ ក្នុងករណី​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ (​រូប​៖ គូលែន​)​