នគរបាល​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ បញ្ជូនទៅ​តុលា​ការជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

677
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប ៖ ជនសង្ស័យ​ចំនួន​៨​នាក់​ក្នុងនោះ​ស្រី​ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម និង សង្កាត់​ស្វាយដង្គំ នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប បានធ្វើការ​ឃាត់ខ្លួន​ក្នុងពេល​ចុះបង្ក្រាប​ករណី​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​បន្ទប់​ជួល​ភូមិ​បឹង​ដូន​ប៉ា និង​ភូមិ​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប រួម​ជាមួយនឹង​វត្ថុតាង​មួយចំនួន​ផងដែរ​។​

ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨ បន្ទប់​ជួល​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម និង​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា ជនសង្ស័យ​ទាំង​០៨​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន រួមមាន ទី​១. ឈ្មោះ ម៉ៅ ម៉ុ​ន ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៦ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​បឹង​ដូ​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​និង​ជួញដូរ , ទី​២. ឈ្មោះ សន សីហា ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ទី​៣. ឈ្មោះ អ៊ី សា​ណា ហៅ​តូ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩០ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ទី​៤. ឈ្មោះ នៀង តាំង​គា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ពាក់ព័ន្ធ​នឹង​ករណី​សម្រួល​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ទី​៥. ឈ្មោះ កួន ល័​ក្ខ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨២​មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រៃ​ថ្មី សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ទី​៦. ឈ្មោះ ស៊ុ​ល រ៉​កៃ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០១ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​វិហារ​ចាម សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ និង​មាន​សារធាតុ​ក្នុង​ខ្លួន , ទី​៧.​ឈ្មោះ ឌុ​ក វិបុល ហៅ​វែង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៧ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង និង​ទី​៨. ឈ្មោះ ថេ​ន ស្រី​ម៉ៅ ឬ ថេ​ន ចរិយា​ភេទ​ស្រី ឆ្នាំ​កំណើត​១៩៨៧ មាន​ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ និង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ចំណែក​វត្ថុតាង​ដែល​ត្រូវបាន​ដកហូត​រួមមាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក ចំនួន​០៦​កញ្ចប់ ស្មើនឹង​ទម្ងន់​សុទ្ធ ៣,៤​ក្រាម , សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន និង​ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង ត្រូវបាន​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕B/

#