នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​កម្ពុជា​ទៅ​អូស្ត្រាលី​

480
ចែករម្លែក

​ដោយ​ : ​ឆាយា​នាថ​/​ភ្នំពេញ ​៖​ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែតុលា នេះ ថា នគរបាល​ការិយាល័យ​រដ្ឋបាល​-​សរុប (​ក​១) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ បាន​ចុះបង្ក្រាប​ករណី ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​អូស្ត្រាលី នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ផ្ញើ​បញ្ញើ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ។​

​ជនសង្ស័យ​ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩១ ជនជាតិខ្មែរ និង ឈ្មោះ TAM HIU TING ភេទ​ស្រី ឆ្នាំ​កំណើត ១៩៦៣ ជនជាតិ​វៀតណាម សញ្ជាតិ​ចិន​ហុងកុង ។​

​ចាប់យក​វត្ថុតាង រួមមាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៩៦១.៩០​ក្រាម ដែល​លាក់​បង្កប់ ក្នុង​ជញ្ជាំង​កេស​ក្រដាស ៕​B