នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ​

606
ចែករម្លែក

ដោយ:​សុខ​សុ​ភ័​ណ្ឌ​​/កំពង់ស្ពឺ ៖ ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ លួច​ម៉ូតូ​របស់​បុគ្គលិក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។​ ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​០៤ ​ខែធ្នូ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​ត្រាំខ្នារ​ឃុំ​ស្នំ​ក្រពើ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ​ឆឹង ​បូ ​អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​នរាយ​ឃុំ​និទាន​ស្រុក​បសេដ្ឋ​បាន​ចូល​​គាស់​ផ្ទះ​របស់​ឈ្មោះ​ភី​ឡាង​ឌី​អាយុ​២៤​ឆ្នាំ​ជា​បុគ្គលិក​ក្រុមហ៊ុន​Metfone ​លួច​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេរី​២០១៥ ពាក់​ស្លាក​លេខ តាកែវ​1L-0305 ហើយ​ត្រូវបាន​ម្ចាស់​តាម​ទាន់​ចាប់​ប្រគល់​ឲ្យ​នគរបាល​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​តាម​និតិ​វិធី​៕​B/

#