នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​

375
ចែករម្លែក
  • 13
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ចំនួន​៣​នាក់​ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ក្រុមទី​១ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​បាន​ឲ្យ​ដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ទី​១​ឈ្មោះ​ហី​លីហ្សា​ភេ​ប្រុស​អាយុ​២០​ឆ្នាំ​។​ទី​២​ឈ្មោះ​គាំ​វាសនា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ឃ្លាំង​សាំង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ទី​៣ ឈ្មោះ ណាត សុង​ហេង ភេទ​ប្រុស អាយុ​២៤ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​បឹង សង្កាត់​ពញា​ពន្ធ ខណ្ឌ​ព្រែក​ព្នៅ ។​

​សម្ភារៈ​ដកហូត​មាន​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​និង​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​១GV២១១៣​។​ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវីធី​៕S/​