នគរបាល​ឃាត់ខ្លួន​មន​ស្ស​៣​នាក់ ករណី​ទិញ​ផល​ចោរកម្ម និង​កែច្នៃ​ម៉ូតូ​ខុស​ស្តង់ដា​រ​

1303
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ ​/ កំពង់ស្ពឺ​៖ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ពាក់​ព​ន្ធ័​ករណី​ទទួល​ទិញ​ផល​ចោរកម្ម និង​កែច្នៃ​ម៉ូតូ​ខុស​ស្តង់ដារ​។ ការឃាត់​ខ្លូន​ជនសង្ស័យ​ខាងលើ ធ្វើឡើង​នៅ​ចំណុច​ភូមិ​រាំង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន ១.​ឈ្មោះ ថន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ២.​ឈ្មោះ វ៉ាន់ ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ខេត្តព្រៃវែង និង​ទី​៣.​ឈ្មោះ កៅ វុត្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ត្រាវ​ខាងត្បូង ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​ប្រភព​ដដែល​បន្តថា​មុន​ឈាន​ដ​ល៉​ការ​ឃា​ត៉​ខ្លួន​ជនសង្ស័យ​ខាងលើ​ដោយ​ការចង្អុលបង្ហាញ​និង​សម្របសម្រួល​ដោយ​លោក អ៊ូ ផាត ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​បាន​ដកហូត​ម៉ូតូ​មិន​ប្រក្រតី ចំនួន​៨​គ្រឿង​រួមមាន​: ១•​ម៉ូតូ​ម៉ាក​ឌូ​ក ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1F 3939 ២•​ម៉ូតូ​ម៉ាក​កា​វ៉ា​សា​គី ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1GL-8853 ៣•​ម៉ូតូ​ម៉ាក​XR ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1W-9134 ៤•​ម៉ូតូ​ម៉ាក​MSX ពណ៌​ខ្មៅ លា​យស ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1G-4412 ៥•​ម៉ូតូ​ម៉ាក​ស៊ូ​មើ​អ៊ិ​ច ពណ៌​ខ្មៅ​លា​យស ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ​1GN-1205 និង​ម៉ូតូ​០៣ គ្រឿង​ទៀត​ជា​មធ្យោបាយ​សម្រាប់​ចែកចាយ​គ្រឿងញៀន​។​

ចំពោះ​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ ត្រូវបាន​នគរ​បាលប​ញ្ជូ​ន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕L​