នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ តាមផ្លូវ​ជាតិ​លេខ​៤​និង​ក្នុង​ក្រុង​

987
ចែករម្លែក

​ដោយ : វណ្ណៈ/ ព្រះសីហនុ ៖ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ចំនួន​០២​គោលដៅ ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ក្នុង​ខេត្ត នៅ​រសៀល​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨ ។​

​តាម​ការបញ្ជាក់​ពី​មន្ដ្រីនគរបាល​ចរាចរ​ណ៍​បាន​ឲ្យ​ដឹងថា គោលដៅ​ដែល​ត្រូវ​បានដាក់​ត្រួតពិនិត្យ​រួមមាន
​គោលដៅ​ទី​១​មាន :
១-​លោក​វរៈសេនីយ៍ទោ សំរិទ្ធ លន់ នាយរង​ការិយាល័យ បាន​ដឹកនាំ​កម្លាំង​ចំនួន ១១​នាក់ ចុះ​គោលដៅ​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៩៥-១៩៦ ស្ថិតនៅ​ក្នុងភូមិ​អូរ​តាប៉ាង ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លទ្ធផល​៖
-​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​លើស​ល្បឿន​កំណត់​ចំនួន ១១​នាក់ ។
-​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ០១​នាក់​ពិន័យ និង​អ្នកបើកបរ​គ្មាន​កញ្ចក់​មើល​ក្រោយ​ចំនួន ០២​គ្រឿង ពិន័យ​។

​គោលដៅ​ទី​២​មាន :
២-​លោក​វរៈសេនីយ៍ទោ កេ​ត សុភ​ក្ត្រ័ នាយរង​ការិយាល័យ ដឹកនាំ​កម្លាំង​ចំនួន ២៣​នាក់ ចុះ​គោលដៅ​ស្តុ​ប​កាល់​តិច ស្ថិតនៅក្នុង​សង្កាត់​លេខ​២ ក្រុង​/​ខេត្ត​ព្រះសីហនុ លទ្ធផល​៖
-​អ្នកបើកបរ និង​អ្នករួមដំណើរ​លើ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ៣៨​នាក់ ពិន័យ ។
-​អ្នកបើកបរ​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​ចំនួន ០៩​គ្រឿង​ពិន័យ ៕