នគរបាល​ចរាចរ​ជើង​ទឹក​រៀបចំ​មធ្យោបាយ​និង​កម្លាំង​រួ​រួចរាល់​ត្រៀម​ចេញ​អន្តរាគមន៍​បង្ការ​សង្គ្រោះ​

172
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​នគរបាល ចរាចរ ជើង ទឹក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន រៀបចំ មធ្យោបាយ សម្ភារៈ និង កម្លាំង រួចរាល់ ជា ស្រេច ដើម្បី ត្រៀម ចេញ អន្តរាគមន៍ បង្ការ សង្គ្រោះ ធានា សុវត្ថិភាព កីឡាករ អុំទូក​កើតមាន គ្រោះថ្នាក់ ដោយ យថាហេតុ ណាមួយ តាម ផ្លូវទឹក គ្រា ដែល នៅ ឆ្នាំ នេះ​។

​សេចក្តីរាយការណ៍ ឱ្យ ដឹង ថា មាន ទូក អុំ ទូក ចែវ ប្រមាណ ជិត ៣០០ ទូក មក ពី បណ្តា ខេត្ត ក្រុង មួយ ចំនួន ចូលរួម ប្រឡងប្រណាំង ក្នុង ឱកាស ប្រារព្ធ ពិធីបុណ្យ អុំទូក អកអំបុក សំពះ ព្រះ ខែ និង បណ្តែតប្រទីប នៅ រាជធានី ភ្នំពេញ នៅ ពេល ឆាប់ៗ ខាង មុខ នេះ ។

កម្លាំង នគរបាល ចរាចរ ជើង ទឹក នៅ ព្រឹក ថ្ងៃ ទី ៧ ខែវិច្ឆិកា ក៏ បាន ប្រមូលផ្តុំ គ្នា បែងចែក តួនាទី ភារកិច្ច បំពេញការងារ តាម គោលដៅ​ទទួលខុសត្រូវ​រៀងៗ​ខ្លួន​។​អនុវត្តតាម​ផែនការ​របស់​ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ និង សាលាក្រុង រាជធានី ភ្នំពេញ ដោយ ចាប់ផ្តើម ចេញ រៀបចំ សណ្តាប់ធ្នាប់ នៅ តាម ដង ទន្លេសាប និង ទន្លេចតុមុខ​។

​ចាប់តាំងពី ចំណុច ស្ពាន ជ្រោយចង្វារ រហូត ដល់ ខាង មុខ ព្រះ បរមរាជវាំង ខណ្ឌដូនពេញ ខណ្ឌ ជ្រោយចង្វារ និង ខណ្ឌ ប្ញ ស្សី កែវ ឱ្យ មាន របៀបរៀបរយ ល្អ​។​ជា ពិសេស ណែនាំ ម្ចាស់ ទូក កាណូត កប៉ាល់ ដែល ចត តាម ដង ទន្លេ អាណា ធិ ប តេ យ្យ ឱ្យទៅ ចត កន្លែង ផ្សេង ធ្វើ យ៉ាងណា កុំឱ្យ ប៉ះពាល់ នៃ ពិធីបុណ្យ អុំទូក អកអំបុក សំពះ ព្រះ ខែ និង បណ្តែតប្រទីប ។

នាយការិយាល័យ ចរាចរណ៍ ជើង ទឹក លោក វរសេនីយ៍ទោ ពេញ សុ ខន បាន ប្រាប់ ឱ្យ ដឹង ថា កម្លាំង នគរបាល ចរាចរ ជើង ទឹក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន ត្រៀម រៀប រួច ហើយ សម្រាប់ ចេញ អន្តរាគមន៍ ជួយ សង្គ្រោះ កីឡាករ អុំទូក ។ មាន មធ្យោបាយ រួម មាន ៖ អូ ប័ រ អាវ ពោង ពោង កង និង មាន អូ ប័ រ សម្រាប់ បង្ការ ពន្លត់អគ្គីភ័យ ។ មិនតែប៉ុណ្ណោះ រាល់ មធ្យោបាយ ទាំងនោះ ក៏ បាន បំពាក់ សម្ភារៈ មួយ ចំនួន ទៀត ដើម្បី ធានា ធ្វើ យ៉ាងណា ឱ្យ ការ សង្គ្រោះ ទាន់ ពេលវេលា នាំ មក នូវ សុវត្ថិភាព អាយុជីវិត កីឡាករ អុំទូក ។

លោកនាយ ការិយាល័យ ក៏ បាន សំណូមពរ កីឡាករ អុំទូក ទាំងអស់ ដើម្បី ឱ្យ ពិធីបុណ្យ អុំទូក អកអំបុក សំពះ ព្រះ ខែ និង បណ្តែតប្រទីប រយៈពេល ៣ ថ្ងៃ ឱ្យ ទទួល បាន ជោគជ័យ ត្រូវ ចូលរួម គោរព តាម គោលការណ៍ បែបបទ អនុវត្ត តាម គណៈ កម្ម ធិ ការ រៀបចំ បុណ្យ ជាតិ ចៀសវាង កុំឱ្យ កើត មាន បញ្ហា ទាស់ទែង កើតឡើង ណាមួយ នោះ ៕S/​