នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ ចែកចាយ​គ្រឿងញៀន ៣​នាក់​ទៀត​, ដកហូត​វត្ថុតាង​មួយចំនួន​

1176
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិកា​ដ្ឋា​ន​ស្រុក​ថ្មពួក សហការ​នឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បន្ទាយឆ្មារ បាន​ចុះបង្ក្រាប​មុខសញ្ញា ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ខាងលិច​ទី​ស្មា​ក់​ការ​ក្រុម​ហ៑ុន​ជាតិ​អភិរ​ឌ្ល្យ​ន៍ ចំងាយ ៥០០​ម៉ែត្រ ស្ថិត​ភូមិ ថ្ម​រមៀល​កើត ឃុំ បន្ទាយឆ្មារ​ស្រុក​ថ្មពួក​។​

​លោក​វរសេនីយ៍ សៅ សារឿន​(​បឿន​) អធិការនគរបាល​ស្រុក​ថ្មពួក​ឲ្យ​ដឹងថា​: កម្លាំង​បាន​ឃាត​ខ្លួន​មុខសញ្ញា​ជួញដូរ ចែកចាយ គ្រឿងញៀន និង​អ្នកប្រើប្រាស់​ចំនួន ៣​នាក់ ១- ឈ្មោះ ហេង វេ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ភេទ រស់នៅ​ភូមិ​ថ្ម​រមៀល​កើត ឃុំ បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ២- ឈ្មោះ ជួ ម៉ី (​ហៅ​លី​តា​) ភេទ​ស្រី អាយុ ៣៣​ឆ្នាំ (​ប្រពន្ធ​)​នៅ​ភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មារ ពី​នាក់​ប្តី​ប្រពន្ធ ជួញដូរ និង​ប្រើប្រាស់ ៣.​ឈ្មោះ វិត ជួ ភេទ​ប្រុស អាយុ ២២​ឆ្មាំ នៅ​ភូមិ​ថ្ម​រមៀល​លិច ឃុំ​បន្ទាយឆ្មារ (​អ្នកប្រើប្រាស​តាម​ការធ្វើ​តេស្ត វ​ជ្ជ​មាន​)​។​

​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ខុសច្បាប់ ចំនួន ១៩៦​គ្រាប់​គ្រាប់ និង​ទូ​រស​ព្ធ័​ចំនួន ៣ គ្រឿង​។ ត​មក​កម្លាំង​នគរបាល​ជំនាញ​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក បាន​បញ្ជូន​សំណុំ​រឿងនេះ ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តៗ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ចាប សុ​ផា​ឫទ្ធ ស្នងការរង​ទទួល​បង្ក្រាប​បទល្មើស នៃ​ស្ន​ក​កា​ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​ថ្ងៃទី​២​ខែកក្កដា​ថា ករណី​នគរបាល​ជំនាញ​បាន​ស្រង់​ចម្លើយសារភាព​ពី​ជនល្មើស​ទាំង​៣​នាក់ ហើយ​កសាង​សំណុំរឿង​អោយ​តុលាការ​ឃុំខ្លួន​ហើយ​៕ ល​