នគរបាល​ចាប់ខ្លួន​ជនសង្ស័យ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៧​នាក់​

1288
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​៧​នាក់ ជាក់​ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ រួមជាមួយ​កម្លាំង​ប៉ុស្តិ៍​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក្រាប​ចាប់ខ្លួនបាន​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨ នៅតាម​ចំណុច​ផ្លូវលំ ភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នគរបាល​បាន​ឲ្យ​ដឹងថា វត្ថុតាង​ដកហូត​បាន​ថ្នាំ​ញៀ​ង​១១​កញ្ចប់ ធំ​១ តូច​១០ កញ្ចប់ ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក Zoomer-x ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1GR 3416 និង​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​សេរី ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GT-1165​។ ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង Nokia ២​គ្រឿង និង​ម៉ាក oppo ១​គ្រឿង និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួនទៀត​៕