នគរបាល​ចាប់​ជន​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​

1048
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២​រួមជាមួយ​កម្លាំង​ប្រជា​ការពារ​បាន​ចាប់​ជន​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​។​ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅតាម​ផ្លូវលំ សហគម​ន៍ទី​៦ បុរី​សន្តិភាព​ទី​២​ក្រុមទី​៦​ភូមិ​ដំណាក់​ត្រ​យឹ​ង​សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោ​ធី​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ សុខ​សំអឿន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជា​កម្មករសំណង់​ស្នាក់​នៅក្នុង​សហគម​ន៍ទី​៣​បុរី​សន្តិភាព​ទី​២ ភូមិ​ដំណាក់​ត្រ​យឹ​ង​សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោ​ធី​សែន​ជ័យ​ហើយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៤​កញ្ចប់ ។​

​លោក​វរសេនីយ៍ឯក​យឹម​សារ៉ាន់​បាន​បន្តថា​លោក​តែង​បញ្ជាក​ម្លាំ​នគរបាល​តាម​បណ្តា​ជំនាញ​ប៉ុស្តិ៍​រដ្ឋបាល​ធ្វើយ៉ាងណា​យកចិត្តទុកដាក់​បង្ក្រាប​ទប់ស្កាត់​រាល់​ប​ទ​ល្មើស​ផ្សេងៗ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន ដើម្បី​រក្សា​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ទើប​នៅ​យប់​ថ្ងៃទី​១៣​ខែមិថុនា​ក​ន្លាំ​ង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ជួប​ជនសង្ស័យ​ខាងលើ​ដែល​ពលរដ្ឋ​ធ្លាប់​រាយការណ៍​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​កំពុង​ចែកចាយ​កម្លាំង​បង្ក្រាប​ដេញចាប់​ជាក់ស្តែង​បាន​ម្នាក់ ដកហូត​បាន​ថ្នាំញៀន​៤​កញ្ចប់ ។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី ៕S/

​នគរបាល​ចាប់​ជន​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​