នគរបាល​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​នៅក្នុង​ស្រុក​ឧដុង្គ​

1315
ចែករម្លែក

​ដោយ​៖ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​៖ នគរបាល​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រ​​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ខាងជើង​ភូមិ​ដឹក​ពាង ​ចម្ងាយ​២០០០​ម៉ែត្រ ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ហើយ​បាន​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​និង​ម៉ូតូ​៧​គ្រឿង​​។ ​ហេតុការណ៍​បង្ក្រាប​ទីតាំង​ប្រជល់មាន់​នេះ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ឧដុង្គ​បានឱ្យដឹងថា ក្រោយពី​មាន​​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​គេ​លួច​លេង​ល្បែងស៊ីសង​ប្រជល់មាន់ នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​មន្ត្រី​ជំនាញ​បាន​នាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ប្រជល់មាន់ ហើយ​បាន​ឃាត់ខ្លួន ២​នាក់​មាន ទី​១.​ឈ្មោះ ម៉ី ច​ន ភេទ​ប្រុស​អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​ចា​អោក ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ទី​២.​ឈ្មោះ លី វណ្ណច​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់​នៅ​ភូមិ ត្មាត​ពង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​​កណ្តាល​។​

ប្រភព​បាន​បន្តថា ព្រមទាំង​បាន​ដកហូត​បាន​សម្ភារៈ មួយចំនួន ក្នុងនោះ​រួមមាន​ម៉ូតូ​ចំនួន ០៧​គ្រឿង
​មាន់​ជល់​ចំនួន​២​ក្បាល ជញ្ជីង​ថ្លឹង ចំនួន​១ សង្វៀន​ធ្វើ​ពី​​កេស​ស្រា​បៀ​។​

​បច្ចុប្បន្ន​វត្ថុតាង និង​បុរស​ជា​អ្នកញាន​ល្បែងស៊ីសង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​​តាម​នីតិវិធី​៕L​