នគរបាល​ឆ្មក់​បង្ក្រាប​សំបុក​លួចលាក់​ល្បែង​ប្រជល់មាន់​ធំ​មួយ​នៅ​បឹង​ត្រកួន

451
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : នគរបាល​ឆ្មក់​បង្ក្រាប​សំបុក​លួចលាក់​ល្បែង​ប្រជល់មាន់​ធំ​មួយ​នៅ​បឹង​ត្រកួន​។ ការ​ឆ្មក់​បង្ក្រាប​នោះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨​មករា​២០១៩ នៅ​សង្វៀន​ជល់​មាន់​១​កលែង នៅ​ចំណុច​ផ្ទះ​ឈ្មោះ ព្រំ សា​ខន ប្រុស​អាយុ​៦៣​ឆ្នាំ ក្នុងភូមិ​បន្ទាយ​មាន​រឹទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។​

​លោក វរៈសេនីយ៍ទោ សៅ សារឿន អធិការនគរបាល​ស្រុក​ថ្មពួក​អោយដឹងថា : បង្ក្រាប​កន្លែង​ប្រជល់មាន់​ដុះ​ស្លែ​ដ៏​ចំណាស់​នេះ​បាន ដោយសារ​ក្តាប់​សតិអារម្មណ៍​របស់​ពលរដ្ឋ​នៅ​ទីនោះ និង​ក៏ដោយ​សារ​អនុវត្តន៍​តាម​បទបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង ការដឹកនាំ​និតិ​វិធី​បង្ក្រាប​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ។​

​ការដឹកនាំ​កម្លាំង​សមត្ថ​ថ​កិច្ច​នគរបាល​ចុះបង្ក្រាប​នោះ ប្រមូលបាន​សម្ភារៈ និង វត្ថុតាង បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​៕