នគរបាល​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំ​ម៉ា​ទឹកកក​ចំនួន​៤៦​ថង់​ទៅ​តុលាការ​

286

(​បាត់ដំបង​)៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​រសៀល​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៧ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤៦​ថង់ ទម្ងន់​៣៧,៩២​ក្រាម ទៅ​តុលាការខេត្ត ក្រោយពេល​ប៉ូលិស​ការិយាល័យ​ជំនាញ​ខេត្ត សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស នៃ​ស្នងការ​ខេត្ត​ចាប់ខ្លួនបាន កាលពី​ព្រលប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​បឹង​ក្រសាល​ឃុំ​ស្នឹង​ស្រុក​បាណន់​។

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ូ វុទ្ធី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​នៅ​ភូមិ​-​ឃុំ​ខាងលើ​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤៦​ថង់ ទម្ងន់​៣៧,៩២​ក្រាម​(​ទាំង​សំបក​) ទូរស័ព្ទដៃ​១​គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួន​។​

​លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕L ដោយៈ គ្រញូង​