នគរបាល​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំ​ម៉ា​ទឹកកក​ចំនួន​៤៦​ថង់​ទៅ​តុលាការ​

357

(​បាត់ដំបង​)៖​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៧​បាន​បញ្ជូន​ជនសង្ស័យ​​ម្នាក់​និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤៦​ថង់​ទម្ងន់​៣៧,៩២​ក្រាម​ទៅ​តុលាការខេត្ត​ក្រោយពេល​ប៉ូលិស​ការិយាល័យ​ជំនាញ​ខេត្ត​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការ​ខេត្ត​ចាប់ខ្លួនបាន​កាលពី​ព្រលប់​ថ្ងៃ​
​ទី​៥​ខែធ្នូ​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​បឹង​ក្រសាល​ឃុំ​ស្នឹង​ស្រុក​បាណន់​។

លោក​វរសេនីយ៍ទោ​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឳ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ស៊ូ វុទ្ធី ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​នៅ​ភូមិ​-​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤៦​ថង់​ទម្ងន់​៣៧,៩២​ក្រាម​(​ទាំង​សំបក​)ទូរស័ព្ទដៃ​១​គ្រឿង​និង​សម្ភា​រះ​សម្រាប់​វេច​ខ្ចប់​មួយចំនួន ។​

លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​លោក​បាន​បញ្ជា​ឳ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​សាលា​​ដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/​ដោយៈ​គ្រញូង​