នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បង្ហាញមុខ​ជនសង្ស័យ​១០​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​តាម​ដងផ្លូវ

855
ចែករម្លែក

ដោយ​: ចាន់តូ​/​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បានបង្ហាញ​មុខ​ក្រុម​ជនសង្ស័យ​វ័យក្មេង​១០​នាក់ ពាក់ព័ន្ធ​ករណី ឆក់​កាបូប​តាម​ដងផ្លូវ រួមមាន​ម៉ូតូ​ចំនួន​៥​គ្រឿង​ផងដែរ។​

​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ថា ជនសង្ស័យ​ទាំង​១០​នាក់ ដែល​ឃាត់ខ្លួន​បាន រួមមាន​៖
-​ទី​១​ឈ្មោះ ជឿន ច​ឆ​ន់ទី ភេទ​ប្រុស អាយុ​មុខរបរ មិន​ពិតប្រាកដ។​
-​ទី​២​ឈ្មោះ សុខ​សំបូរ ភេទ​ប្រុស​អាយុ​១៥ ឆ្នាំ​មុខរបរ សិស្ស។
-​ទី​៣​ឈ្មោះ គុណ ផល្លា ភេទ​ប្រុស​អាយុ​១៥ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ។​
-​ទី​៤​ឈ្មោះ ឈុំ ចាន់​ដា​រ័ត្ន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស​វិទ្យា​យ​ល័​ច្បារ​អំ ពៅ។​
-​ទី​៦​ឈ្មោះ តាំង គីម​សៀង ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​មុខរបរ សិស្ស​វិទ្យា​យ​ល័​ច្បារ​អំ ពៅ។​
-​ទី​៧​ឈ្មោះ ស សុខា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្ថិ។​
-​ទី​៨​ឈ្មោះ ឆេង មាន​រាជ្យ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​សិស្ស​វិទ្យា​យ​ល័​ច្បារ​អំពៅ។​
-​ទី​៩​ឈ្មោះ សុខ ហេង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ សិស្ស​វិទ្យា​យ​ល័​ច្បារ​អំពៅ។​
​និង​ទី​១០​ឈ្មោះ កែវ សុជាតិ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ សិស្ស​វិទ្យាល័យ​សុធារស់។

​ចំណែក​ម៉ូតូ​៥​គ្រឿង​ដែល​ដកហូត​ពី​ក្រុម​ជនសង្ស័យ​ខាងលើ​រួមមាន​៖ ម៉ូតូ​ហុងដា​ឌ្រី​ស៊េរី​២០១៨​ចំនួន​៣​គ្រឿង ម៉​តូ​SUZUKI NEX ចំនួន​១​គ្រឿង និង​ហុងដា ប៊ីត ចំនួន​១​គ្រឿង ។​

​រីឯ​ជនរងគ្រោះ​ដែល​បានមក​ទទួល​របស់​ទៅវិញ ទី​១​ឈ្មោះ Deng Feng Ying ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​ជនជាតិ​ចិន មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៥៣​អឺ​o ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។ និង​ទី​២​ឈ្មោះ YIYAQING ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​លេខ​២៨២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​

​ក្រោយពី​បង្ហាញមុខ​ជនសង្ស័យ​ទាំង​១០​នាក់​ខាងលើ រួមទាំង​ម៉ូតូ​៥​គ្រឿង​រួចហើយ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ដឹក​ប​ញ្ចូ​ន​យកទៅ​កាន់​តុលា​រការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កាត់ទោស​ទៅតាម​ផ្លូវច្បាប់

​គួររំលឹកថា កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ រួច​បាន​សហការ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំ​ពត់ និង ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ឈានទៅដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​បន្ដទៀត៕ ល​