នគរបាល​បង្ក្រាប​ក្រុម​ជនសង្ស័យ​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​បាន​៣​នាក់

746
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ​ ៖ ក្រោម​ការដឹកនាំ​របស់​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​បានធ្វើ​ការបង្ក្រាប ​និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​នាក់​ ដែលជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ វេ​ល​ម៉ោង​១១ និង​០០​នាទី​នៅ​ចំណុច​មុខ​ហាង​ប៉េ​ស្តា ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​យោងតាម​មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា ​ជនសង្ស័យ​មាន​៤​នាក់ ​ប៉ុន្តែ​រត់​រួច​ម្នាក់​ដែល​ឃាត់ខ្លួន​បាន​គឺជា​មុខសញ្ញា​ឆក់យក​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ កាលពី​ថ្ងៃ​២៣ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣ និង​០០​នាទី នៅ​ចំណុច​មុខ​ហាង​ប៉េ​ស្តា ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​នាពេល​កន្លងមក​។​

ជ​នស​ង្ស​យ​ដែល​ឃាត់ខ្លួន​មាន​ ៖
១-​ឈ្មោះ សេដ្ឋា មិនា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) ។​
២-​ឈ្មោះ ជា ករុណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) ។​
៣-​ឈ្មោះ សុខ ច​ន្ទ័​រង្សី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) ។​
​ជនរងគ្រោះ ០១​នាក់ ឈ្មោះ ម៉ៅ ស្រី​ណាវ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​សំរិត​ពេជ្រ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវលំ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​
​សម្ភារៈបាត់បង់មាន ទូរ​សព្ទ័​ដៃ​០១​គ្រឿង ម៉ាក​សាំ​សុង​ផ្លើស ។​ ចំណែក​សម្ភារៈ​បន្សល់ទុក ម៉ូតូ​០២​គ្រឿង (១-​ម៉ូតូ​ម៉ាក PCX ០១​គ្រឿង ពណ៌​ស ផលិត​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1FN-0209 និង​ម៉ូតូ​ម៉ាក​ឃ្យូ​ប៉ិច ពណ៌​ខ្មៅ​លាយ​បៃតង ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​HC-4811 (​របស់​ជនសង្ស័យ​) ។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា កាលពី ថ្ងៃទី​២៣-០៤-២០១៩ វេលា​ម៉ោង ២៣ និង​០០​នាទី ជនរងគ្រោះ​និង​មិត្ត​ភ័ក្ត្រ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ចេញពី​កន្លែងធ្វើការ ដោយ​ធ្វើដំណើរ​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​០១​ក្រុម មាន​គ្នា​០៤​នាក់ ជិះ​ម៉ូតូ​០៣​គ្រឿង មក​ជិត​ជនរងគ្រោះ​រួច​ធ្វើ​សកម្មភាព​ឆក់យក​ទូរ​សព្ទ័​ដៃ​ពី​ជនរងគ្រោះ​បាន រួច​បំ​រ៉ុង​ជិះ​ម៉ូតូ​គេចខ្លួន តែ​ដៃចង្កូត​ម៉ូតូ​របស់​ជនសង្ស័យ បាន​ទាក់​ជាមួយ​ដៃចង្កូត​ជា​ម៉ូតូ​របស់​រងគ្រោះ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទាំងអស់គ្នា ហើយ​ជនសង្ស័យ​បាន​រត់ឡើង​ជិះ​ម៉ូតូ​បក្ខ​ពូក​គេចខ្លួន ដោយ​បន្សល់ទុក​ម៉ូតូ​ជនសង្ស័យ​ដួល​០១​គ្រឿង នៅ​កន្លែងកើតហេតុ រួច​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ។ បន្ទាប់មក​សម​ត្ថិ​កិច្ច​យើង​បានធ្វើការ​ស្រាវជ្រាវ លុះដល់​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង​០០​នាទី បានធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​នៅ​ចំណុច​ខាងលើ​បាន​០៣​នាក់​តែម្តង​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ឈ្មោះ សរ សំណាង បានគេច​ខ្លួន​។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​B/