នគរបាល​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពាក់​ព័​ន្ទ​គ្រឿងញៀនទៅ​តុលាការ​

386
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប ៖ នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពាក់​ព័​ន្ទ​គ្រឿងញៀនទៅ​តុលាការ​ ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​។​ជនសង្ស័យ​ត្រូវបញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​សៀមរាប​នៅ​ថ្ងៃទី​៩​ខែ មេសា ឆ្នាំ​២០១៩​នេះ​

សូម​រំលឹកថា កាលពី​ថ្ងៃទី៧ ខែមេសា​ឆ្នាំ២០១៩ វេលា​ម៉ោង​២០​និង​៤០ នាទី រហូត​ដល់​ថ្ងៃទី៨ ខែមេសា ​ឆ្នាំ២០១៩ វេលា​ម៉ោង​១១​និង​៥០នាទី កំ​ម្លាំ​ង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរ​សរ​នី​យ៍​ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហ​ការណ៍​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​ករណី រក្សាទុកជួញដូរចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​សួន​លក់​ផ្កាស្ថិតនៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ​និង​នៅ លំនៅដ្ឋាន​ភូមិ​វត្ត​ស្វាយ សង្កាត់​សៀមរាប ក្រុង-ខេត្តសៀមរាប។​

យោងតាម​ការឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី​ ចែម ចំណាន អធិការរង​ទទួល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បានឲ្យដឹងថា នៅក្នុង​កិច្ច​ការបង​ហ​ក្រាប​នេះ កម្លាំង​យើង​បាន​សហ​ការណ៍​ឃាត់ខ្លួនជនសង្ស័យបាន​ចំនួន​៦​នាក់។​

ជនសង្ស័យ​ទី​១.ឈ្មោះ ម៉ែន រស្មី ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៩ មុខរបរ​គ្មាន​ទីលំនៅ ភូមិ​វត្ត​ស្វាយ សង្កាត់​សៀមរាប ក្រុង-ខេត្ត​សៀមរាប ​(រក្សាទុកជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ជនសង្ស័យ​ទី​២.​ឈ្មោះ ហេង ហូ​ ហៅ​ហឿន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩២ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង-ខេត្ត​សៀមរាប ​(រក្សាទុកចាត់ចែង និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)
ជនសង្ស័យ​ទី​៣.​ឈ្មោះ ហេង ចិន ភេទ​ប្រុស ឆ្នាំ​កំណើត១៩៩៧ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង-ខេត្ត​សៀមរាប​ (ចាត់ចែង និង​ប្រើប្រាស់​)។ ជនសង្ស័យ​ទី​៤.​ឈ្មោះ សឿង ទូច​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៣ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង-ខេត្ត​សៀមរាប ​( ចាត់ចែង និង​ប្រើប្រាស់​)។ ជនសង្ស័យ​ទី​៥.​ឈ្មោះ យន់ សី​ម៉ា​ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៣ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង ខេត្ត​សៀមរាប​ (ចាត់ចែង និង​ប្រើប្រាស់​)។ ជនសង្ស័យ​ទី​៦.​ឈ្មោះ ជឿន ណូ​ច ភេទ​ប្រុស ឆ្នាំ​កំណើត ២០០៤ មុខរបរ​បុគ្គលិ​ក​ថែរ​សួនផ្កា​ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង ខេត្ត​សៀមរាប (ចាត់ចែង និង​ប្រើប្រាស់)។

វត្ថុតាង​ដកហូត​រួមមាន ម្សៅ​មេ​តំ​ហ្វេ​តា មីន​ប្រភេទ​ទឹកកក​ចំនួន​០៤​កញ្ចប់​ស្មើនឹង​ទំងន់​១៤,១​ក្រាម (​ទំងន់​សុទ្ធ​) ​ថ្នាំ​គ្រាប់ យ៉ាម៉ា​ចំនួន​០១​គ្រាប់​ស្មើនឹង​ទម្ងន់​០,១​ក្រាម (​ទម្ងន់​សុទ្ធ​) ​កញ្ឆា​ក្រៀម​ចំនួន​០១​កញ្ចប់​ស្មើ នឹង​ទម្ងន់​០,៣​ក្រាម (​ទម្ងន់​សុទ្ធ​) ​ឧបករណ៍ ប្រើប្រាស់​និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ​ដាវ​ដែក​ចំនួន​២​ដើម ​ទូរស័ព្ទដៃ​ចំនួន៧​គ្រឿង៕B/