នគរបាល​បញ្ជូន​ជនសង្ស័យ​៧​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​

818
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នគរបាល​ខណ្ឌ​សែន​សុខ បា​នប​ញ្ជួ​ន​ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់ ទៅ​តុលាការ បន្ទាប់ពី​ធ្វើការ​សាកសួរ និង​ករណី​ប្រើប្រាស់​គ្រឿងញៀន ដែល​បង្ក្រាប់បាន​នាពេល​កន្លងមក​។ ការបញ្ជូន​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំង​៧​នាក់​ខាងលើនេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ចេញពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង​។​

​សមត្ថកិច្ច​និយាយថា កា​រប​ញ្ជួ​ន​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំង​៧​នាក់​ទៅ​តុលាការ នៅ​ព្រឹក​នេះ គឺ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ទាំង​៦​ប៉ុស្តិ៍​បានធ្វើការ​ឃាត់ខ្លួន​នាពេល​កន្លងមក​។ ខាង​ជំនាញ​បាន​របស់​អ​ធិ​នគរបាល​ខណ្ឌ បានធ្វើ​ការសាកសួរ​ចប់សព្វគ្រប់ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ទូទៅ​មេត្តា​ចូល​រួច កិច្ចសហការ​ល្អ ជា​សមត្ថកិច្ច​និង​អាជ្ញាធរ ដើម្បី​កាត់បន្ថយ​បទល្មើស ដែល​កើតមានឡើង​នៅតាម​មូលដ្ឋាន (​ភូមិ​សង្កាត់​សុវត្ថិភាព​) ជាពិសេស​ពាក់ព័ន្ធ​ទីតាំង​សកម្មភាព​ក្មេង​ទំនើង ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​តែម្តង​៕