នគរបាល​បញ្ជូន​ជន​១២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​អាវុធ​ខុសច្បាប់​ទៅ​តុលាការ​

259
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​ចំនួន​១២​នាក់ ពាក់ព័ន្ធ​ទៅនឹង​គ្រឿងញៀន លក់ ជក់ ជួញដូរ និង​កាន់កាប់​អាវុធ​ខុសច្បាប់ ក្រោយពី​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួនបាន​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០២០​នេះ​ត្រូវបាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បញ្ជូន​ខ្លួន​ទៅ​តុលាកា​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

តាម​លោក​វរសេនីយ៍ឯក ហ៊ួ​រ ម៉េង​វ៉ាង អធិការ​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​១២​នាក់ មាន​ស្រី​ម្នាក់​ជា​ជនជាតិ​ចិន ត្រូវបាន​កម្លាំង​នគរបាល​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល ផ្នែក​ជំនាញ​ខណ្ឌ បង្ក្រាប​ចាប់ខ្លួនបាន​កន្លងមក​ក្នុងការ​ប្រព្រឹត្ត​ផ្សេងៗ​គ្នា​។​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​និង​កាន់កាប់​អាវុធ​ខុសច្បាប់​នាំមក​សាកសួរ​នៅ​ផ្នែក​ជំនាញ​រួម​មក រហូតដល់​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០​នេះ ជនសង្ស័យ ត្រូវបាន​នគរបាល​ប​ញ្ជូ​ន​ខ្លួន​ទៅ​តុលាកា ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/​