នគរបាល​បន្ទាយមានជ័យ​ទៅ​សម្អាត​ស្មៅ​ព្រៃ​នៅ​២៣​សាលារៀន​ដើម្បី​ចូលរួម​បំផ្លាញ​ជម្រក​មូស​ខ្លា​

407
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រុក​ក្រុង​និង​ខេត្ត​នៅ​ខេត្តបន្ទាយមានជ័យ​ជិត​១.០០០​នាក់ បានរួម​គ្នា​ចុះ​សម្អាត​ក្នុង​ទីធ្លា​សាលារៀន​ចំនួន ២៣​គោលដៅ​ដូចជា កាប់ឆ្ការ​ព្រៃ កាត់​ស្មៅ​សម្អាត​សំរាម​ធ្វើឱ្យ​ស្អាត​ដើម្បី​កម្ទេច​ជម្រក​មូស​ខ្លា​ហើយ​ចូលរួម​ថែរក្សា​សុខភាព​សុវត្ថិភាព​សិស្ស​ពី​ជម្ងឺគ្រុនចាញ់ គ្រុនឈាម​ក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​។​

​លោ​កក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ណែនាំ​ដាក់​ទិស​អោយ​កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត​កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩ ចូលរួម​កាប់ឆ្ការ​ដុម​ព្រៃ ជម្រះ​ស្មៅ បោសសំអាត​ទីធ្លា​។​ដុត​សម្រាម​ក្នង​មូលដ្ឋាន​រៀងៗ​ខ្លួន​នៃ​គ្រប់​ស្រុក​ក្រុង​ទាំង​៩​គឺ​នៅក្នុង​និង​ក្រៅ​បរិវេណ​សាលាបឋមសិក្សា​និង​ម​ត្តេ​យ្យ​នានា​ដែលមាន​សិស្សានុសិស្ស​ជា​កុមារ​រៀនសូត្រ​។​

​ដោយឡែក​នៅ​សាលាបឋមសិក្សា​អូរ​អំបិល​នៅ​សង្កា​ត​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​ផ្ទាល់​និង​លោក​ស្នងការរង​ព្រមទាំង​នាយ​នាយរង កម្លាំង​ចំនួន​៤០០​នាក់ បានធ្វើ​សកម្មភាព​ដូ​វ​ខាងលើ​ដើម្បី​ឱ្យមាន​ភាព​ស្រឡះ​ល្អ​ជៀសវាង​ការ​ស៊ុបទ្រុប​បង្ក​ជា​ជម្រក​មូស​ខ្លា​បង្ការ​ខាំ​សិក្សា​នុ​សិស្ស​បណ្តាលអោយ​កើត​ជម្ងឺគ្រុនឈាម គ្រុនចាញ់​។​

​លោក​វេជ្ជបណ្ឌិត​កែវ​សុ​សុ​ភ័​ក្ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​អោយដឹងថា​:​នៅក្នុង​ខែឧសភា​និង​មិថុនា​ឆ្នាំ​២០១៩​នេះ​ករណី​ជំងឺគ្រុនឈាម​បាន​ផ្ទុះឡើង​នៅ​ស្ទើរ​គ្រប់​ស្រុក​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ​ដោយ​បង្ក​ឱ្យ​កុមារ​(​និង​មាន​មនុស្ស​ចាស់​ព្រះសង្ឃ​ផងដែរ​)​ឆ្លង​ជំងឺ​ចំនួន​ប្រមាណ​៨០០​នាក់​។​

ក្នុងនោះ​អ្នកជំងឺ​ភាគតិច​ចូលទៅ​រក​សេវា​ព្យ​បាល​នៅ​ម​ន្ទិ​រ​ពេទ្យ​រដ្ឋ​ក្នុង​ខេត្ត​និង​ភាគច្រើន​ទៅរក​សេវា​ព្យ​បាល​នៅ​ម​ន្ទិ​រ​ពេទ្យ​គន្ធរ​បុប្ផា​និង​ម​ន្ទិ​រ​ពេទ្យ​កុមារ​អង្គរ​របស់​អង្គការ​មូល​និ​ធី​បរទេស​នៅ​ខេត្តសៀមរាប​។​

​យុទ្ធនាការ​នេះ​ចាប់ផ្ដើម​រហូតដល់​គ្រប់គ្រង​សភាព​ការ​ណ៌​បាន​: គ្មាន​ទឹក​ដក់​, គ្មាន​ដង្កូវទឹក , គ្មាន​មូស​ខ្លា​, គ្មាន​ជំងឺគ្រុនឈាម , គ្រួសារ​មាន​សុខភាព​ល្អ​៕S/

​រូបថត : លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម និង​នាយ នាយរង កម្លាំង​នគរបាល​នៅ​បន្ទាយ​មាន​ជ៏​យ​ទៅ​សម្អាត​ស្មៅ ព្រៃ​នៅ​២៣​សាលារៀន​ដើម្បី​ចូលរួម​បំផ្លាញ​ជម្រក​មូស​ខ្លា​(​រូប​: ភ្នំ​ស្វាយ​)​