នគរបាល​បាន​ឲ្យ​ស្ទូច​ខ្មោច​រថយន្ត​ធំ​បុក​គ្នា​ដ៏​ន្ធ​ត់​លើ​ផ្លូវជាតិ​លេខ​៥៦ ក្បែរ​ស្ពាន​កាពិ​

204
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: នគរបាល​បាន​ឲ្យ​ស្ទូច​ខ្មោច​រថយន្ត​ធំ​បុក​គ្នា​ដ៏​ន្ធ​ត់ លើផ្លូវ​ជាតិ​លេខ​៥៦ ក្បែរ​ស្ពាន​កាពិ ចំណុច​ក្បែរ​កាពិ​ភូមិ​-​ឃុំ​ទ្រាស​ស្រុក​ស្វាយចេក បន្ទាប់ពី​បុក​គ្នា​ចំ​ពីមុខ​បុក​គ្នា​ចំ​ពីមុខ​ដ៏​ន្ធ​ត់​កន្លងមក​។​

​យោង​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​សំណូមពរ​របស់​អ្នកធ្វើដំណើរ​តាមផ្លូវ​នោះ កម្លាំង​នគរបាល​ស្រុក​ស្វាយចេក បាន​ជួល​រថយន្តស្ទូច​ធុន​ធំ​ទៅ​ស្ទូច​លើកយក​ខ្មោច​រថយន្ត​ធំ​២​គ្រឿង ពី​ទីតាំង​កើតហេតុ​ខាងលើ កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់ថា ក្រោយ​គ្រោះថ្នាក់​នោះ ខាង​ភ​គី​ម្ចាស់​រថយន្ត និង​សមត្ថកិច្ច​ថា នឹង​សហការគ្នា​យក​រថយន្ត​ធំ​ទៅ​ស្ទូច​ខ្មោច​រថយន្ត​នោះ​ចេញ ។​ប៉ុន្តែ ដោយសារ​រក​ជួល​រថយន្ត​ធំ​មិនបាន​ទើប​បង្ក​អោយ​យឺតយ៉ាវ ហើយ​សល់​ខ្មោច​រថយន្ត​អាក្រក់​មើល​នៅលើ​ដងផ្លូវ​ដូច្នេះ​។​

​រឿង​ចៃដន្យ​មួយទៀត បានកើត​ឡើង​គឺ​គ្រោះថ្នាក់​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩ រវាង​រថយន្តបុក​ម៉ូតូ​បើ​ុ​ង​ធ្លាក់​ផ្លូវ តែដោយសារ​ដី​ទន់ ទើប​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។​

​សូម​រំលឹកថា កាលពី​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃទី​៧​វិច្ឆិកា​ឆ្នាំ​២០១៩ មាន​រថយន្ត​ធំ​២​គ្រឿង ដែល​បើកបរ​ក្នុងទិសដៅ​ច្រាសទិស​គ្នា​បាន​បុក​ពេញទំហឹង លើផ្លូវ​ជាតិ​លេខ​៥៦ ចំណុច​ជិត​ស្ពាន​កាពិ​ភូមិ​/ ឃុំ​ទ្រាស​ស្រុក​ថ្មយក​ខេត្តបន្ទាយមានជ័យ​។ រថយន្ត​ម៉ាក​មួយគ្រឿង​ម៉ាក​ហ្វ៊ុ​យ​សូ ប៉ា​រ៉ា​ប៉ោម ពណ៍ ខៀវ ស្លាក​លេខ​ក្បាល​ខាងមុខ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A 1456 និង​ទ្រុង​ក្រោយ​ពាក់​ផ្លាកលេខ ព្រះសីហនុ 4A 0023 បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

​មកដល់​ត្រង់ចំណុច​កើតហេតុ បាន​បុក​ពេញទំហឹង​ចំ​ពីមុខ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ផ្លាកលេខ ភ្នំពេញ 3A 8130 ដែល​ខូច​ហើយ​កំពុង​សណ្តោង​ដោយ​រថយន្ត​មួយគ្រឿង​ទៀត ដែល​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ (​រត់គេចខ្លួន​)​។ ឈ្មោះ​សួន លុច ភេទ​ប្រុស​អាយុ ៥០​ឆ្នាំ អ្នកបើកបរ​រថយន្ត​ហ្វុ​យ​សូ​បាន​ស្លាប់ មាន​លំនៅ​ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ និង​អ្នកបើកបរ​រថយន្ត​ហុ​ី​យាន់​ដាយ​ដែល​របួស​ធ្ងន់ធ្ងរ ក៏​ស្លាប់​ដែរ​៕ ល​