នគរបាល​ប៉ុស្ដិ៍​កា​កាប​៣ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ កំពុង​សម្ងំ​សេព​គ្រឿងញៀន​

1109
ចែករម្លែក

(​ភ្នំពេញ​) ៖ ជនសង្ស័យ​៣​នាក់ កំពុង​សម្ងំ​សេព​គ្រឿងញៀន ម្ដុំ​ចេ​តី​យ៍​វត្ត​តាំង​កសាង​ខាងត្បូង ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ ឃាត់ខ្លួន​បាន​ជាក់ស្ដែង កាលពី​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧ ភូមិ​ចំការឪឡឹក​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នគរបាល​ប៉ុស្ដិ៍​កា​កាប​២ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ហ៊ា​ប វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ទី​២-​ឈ្មោះ ហេង ម៉េង​ឡុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ទី​៣-​ឈ្មោះ ហ៊ីម គីម​ឡេង ភេទ​ស្រី​អាយុ ១៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ វត្ថុតាង​ដកហូត ៖ កំប៉ុង​ហ្គាស​ចំនួន​៥​កំប៉ុង ដប​ជ័រ​ចំនួន​២ ដែកកេះ​៥ ទុយោ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន ម៉ូតូ​ម៉ាក ស្ស៊ុ​យ​ស៊ី​គី​ឡេ​ត​មួយគ្រឿង​ពណ៌​ស ស៊េរី​០១៥ ពាក​ស្លាក​លេខ ភ្នំពេញ 1GD-5210​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវរ​បញ្ជូន​ទៅកាន់​ផ្នែក​ជំនាញ​យុត្តិធម៌ នៃ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​ពោធិ៍​សេន​ជ័យ ដើម្បី​ចាត់ការ​បន្ត​៕L ដោយ​៖ លីន​ណា​