នគរបាល​ប៉ុស្ដិ៍​គោកចក​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​ចាក់​ជា​កំបិទ​សម្លាប់​

584
ចែករម្លែក

ដោយ : គូលែន/ ​សៀមរាប : នគរបាល​ប៉ុស្ដិ៍​គោកចក​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​សកម្មភាប​ចាក់​សម្លាប់​ដោយ​ប្រើប្រាស់​កូនកាំបិត​ចុង​ស្រួច​។ ករណី​ឃាដ​កម្មនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​០៥​នាទី​ទៀបភ្លឺ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម ក្រុមទី​១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ករណី​ឃាតកម្ម​ខាងលើនេះ បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ពុំ​ស្គាល់មុខ បានធ្វើ​សកម្មភាព​ចាក់ទៅលើ​ជនរងគ្រោះ​ចំនួន​១០​កាំបិត គឺ​ចំពោះ​ចំនួន​៧​កាំបិត ខ្នង​១​កាំបិត ភ្លៅ​១​កាំបិត ក្រោម​ឃ្លៀក​១​កាំបិត បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ជនរងគ្រោះ​និង​ជនសង្ស័យ​អាចមាន​គុំនុំ​នឹង​គ្នា​ទើប​ឈានដល់​ធ្វ់​ឃាត ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​។​

សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ ហ៊ឹម សុ​វណ្ណា​រ៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ នគរបាល​ប៉ុស្ដិ៍​គោកចក រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​ សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕B