នគរបាល​ប៉ុស្ដិ៍​ផ្សារ​ថ្មី​ទី​៣ ឃាត់ខ្លួន​បុរស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​

462

(​ភ្នំពេញ​) ៖ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ប្រើប្រាស់​គ្រឿងញៀន កាលពី​ម៉ោង​៣​និង​៣០​នាទី ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​ផ្សារ​សូរិយា​ម៉​ល បន្ទប់ទឹក​ខាងត្បូង ផ្លូវ​លេខ​១៧២ ភូមិ​១១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន ពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អេង ថន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ​។ វត្ថុតាង​ចាប់យកៈ ក្រាម​ពណ៌​ស​ថ្លា​ស​ង្ស​យ័​ជា​គ្រឿង ញៀន​ចំនួន​០១​កញ្ចប់​តូច​(​មួ​កញ្ចប់​តូច​), ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​, ដែកកេះ​ចំនួន​មួយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕L លីន​ណា​