នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ឃាត់​ជនសង្ស័យ​ពីរ​នាក់​ជាមួយនឹង​ថ្នាំញៀន​២១​កញ្ចប់​

884
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បានជា​បន្តបន្ទាប់ នៅ​ចំណុច​២​ទីតាំង​ផ្សេងគ្នា ពាក់ព័ន្ធ​នឹង​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ចំនួន​២១​កញ្ចប់​ធំ​និង​តូច​។​

​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ឃាត់ខ្លួន​បាន​នៅ​ចំណុច​២​ទីតាំង​ផ្សេងគ្នា ក្នុងនោះ​រួមមាន​៖ ជនសង្ស័យ​ទី​១.​ឈ្មោះ ឡាង វិច្ឆិកា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៦០​ម៉ែត្រ ត្រូវបាន​សមត្ថកិច្ច​ល្បាត​ក្នុងភូមិ​សាស្ត្រ ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​។ ដកហូត​បាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៧​កញ្ចប់​ថង់​តូច​, កូន​កាបូបដៃ​ពណ៌​ខ្មៅ​ចំនួន​១, និង​ទូរស័ព្ទ​ចាស់​១​គ្រឿង​។ ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់​បាត់​។​

​រីឯ​ជនសង្ស័យ​ទី​២​ឈ្មោះ សំ ជាតិ ហៅ​ជៀន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​៦០​ម៉ែត្រ ត្រូវបាន​សមត្ថកិច្ច​ល្បាត​ក្នុងភូមិ​សាស្ត្រ ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្លូវ​៦០​ម៉ែត្រ​។ ក្នុងនោះដែរ សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​ធំ​, ម្សៅ​ពណ៌​ស​ចំនួន​១​កញ្ចប់​តូច , កូន​ថង់​ប្លា​ស្ទិ​ក​មួយចំនួន , និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់អង្រែលើ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​៕ ល​