នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

540
ចែករម្លែក

​​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​យប់​ថ្ងៃទី​១៦ ខែ សីហា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ល្បាត​នៅក្នុង​មូលដ្ឋាន​ឃាត់​ជនសង្ស័យ​ចំនួន​២ នាក់ ពីបទ ជួញដូរ​សារធាតុ​ញៀន នៅ​ចំណុច​មុខ​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​ជនសង្ស័យ​ចំនួន​២ នាក់ ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​១-​ឈ្មោះ ណុល ប៊ុន​ថង ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ។ ២-​ឈ្មោះ នឹង ណាត ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ។ វត្ថុតាង​ដកហូត​បានរួម​មាន​៖ ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​២ កញ្ចប់​ថង់​តូច ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ នឹង ណាត និង ណុល ប៊ុន​ថង ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕S/​

​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​